អ៊ីស្រាអែល បើកការវាយប្រហារផ្លូវអាកាស ក្រោយស៊ីរីបាញ់ទម្លាក់យន្តហោះចម្បាំង (មានវីដេអូ)

  • 2018-02-11 01:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីស្រា​អែល បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស ស៊ីរី​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​យន្ដ​ហោះ​ចម្បាំង​មួយ​គ្រឿង​របស់​​ខ្លួន ត្រូវ​បាន​ស៊ីរីបាញ់ទម្លាក់។

អ្នកនាំ​ពាក្យ​របស់​អ៊ីស្រា​អែល និយាយ​ថា​យន្ត​ហោះ​ចម្បាំង F-16 របស់​ខ្លួន​ត្រូវ​បាន​បាញ់​ទម្លាក់​ខណៈ​ពេល​ធ្វើ​ដំណើរ​ត្រលប់​មក​ប្រទេស​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។ ប៉ុន្តែ​ជា​សំណាង​ល្អ អ្នក​បើក​បរ​យន្ត​ហោះ​ទាំង​ពីរ​នាក់ បាន​លោត​ចេញ​ទាន់​ពេល​វេលា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​បើក​បរ​ម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ផង​ដែរ។

ក្រោយ​ពី​ហេតុ​ការណ៍​ខាង​លើ​​កើត​ឡើង អ៊ីស្រាអែល​ក៏​​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ភ្លាម​ៗ​ទៅ​លើ​ប្រទេស ស៊ីរី ហើយ​បាន​បំផ្លាញ​ទី​តាំង​យោធា​ចំនួន ១២ កន្លែង​ក្នុង​នោះ​មាន ៤ កន្លែង​កាន់​កាប់​ដោយ​កង​កម្លាំង​អ៊ឺរ៉ង់។

គួរ​បញ្ជាក់​ថា សារព័ត៌មាន​របស់​ស៊ីរី​និយាយ​ថា ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន​ពិត​ជា​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​ប្រាកដ​មែន៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន