​ជំនួស​តំណែង​ Aubameyang ​មិន​អស់​ចិត្ត​ Batshuayi ជំនួស​ទាំង​ស្ទីល​អបអរ​ទៀត​

  • 2018-02-11 02:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Borussia Dortmund បាន​យក​ឈ្នះ Hamburger SV ២​ ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ Bundesliga សប្ដាហ៍​ទី​២២។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ប្រកួត​នេះ​គឺ​ខ្សែ​ប្រយុទ្ធ Michy Batshuayi ដែល​ខ្ចី​ជើង​ពី​ Chelsea នោះ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ទៀត​​ក្នុង​ការ​បង្ហាញខ្លួន​លើក​ទី​២​របស់​ខ្លួន។ កីឡាករ​វ័យ​២៤​ឆ្នាំ​ត្រូវ​ Dortmund យក​ទៅ​ជំនួស​ Pierre Aubameyang ដែល​ចាកចេញ​ទៅ​ Arsenal។

​Batshuayi លេង​ប្រកួត​ដំបូង​ទល់​នឹង​ Cologne ដោយ​​ស៊ុត​ចូល​២​គ្រាប់​ម្នាក់​ឯង​ ហើយ​ប្រកួត​យប់​មិញ​​តារា​សញ្ជាតិ​បែលហ្សិក​បាន​ស៊ុត​ចូល​១​គ្រាប់​ទៀត​ ថែម​ទាំង​បង្ហាញ​ការ​អបអរ​លោត​ត្រឡប់​ខ្លួន​ដូច​ Aubameyang ធ្លាប់​ធ្វើ​ ដើម្បី​​បង្ហាញ​ឲ្យ​ឃើញ​ថា​រូប​គេ​ពិត​ជា​សក្ដិសម​ជំនួស​ Aubameyang ពិត​ប្រាកដ​មែន៕

អត្ថបទ៖ វិរ័ត្ន