Materazzi  បង្ហោះ​រូប​មួយ​ហាក់​ដៀមដាម​ Zidane កាល​ World Cup ២០០៦

  • 2018-02-11 03:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាល់ទាត់​ពិត​ជា​នៅ​ចាំ​បាន​កាល​ពី​ World Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ​២០០៦​ រវាង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ និង​បារាំង​។

ការ​ប្រកួត​កាល​ណោះ​អ៊ីតាលី​បាន​ក្លាយ​ជា​ជើង​ឯក​ក្រោយ​យក​ឈ្នះ​មាន់គក​បារាំង​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​។ យ៉ាង​ណា​មុន​ឈាន​ដល់​ការ​ទាត់​ប៉េណាល់ទី​ក្រុម​បារាំង​សល់​គ្នា​តែ​១០​នាក់​ប៉ុណ្ណោះ​ដោយ​សារ​ ប្រធាន​ក្រុម​ Zinedine Zidane ត្រូវ​បណ្ដេញ​កាត​ក្រហម។

បុរស​វ័យ​៤៥​ឆ្នាំ​​ដែល​បច្ចុប្បន្ន​ជា​អ្នក​ចាត់​ការ​ Real Madrid បាន​យក​ក្បាល​ទៅ​ជល់​ខ្សែ​ការពារ​ Materazzi ឲ្យ​ដួល​ក្រោយ​អ្នក​ទាំង​ពីរ​ប៉ះ​ទង្គិច​ពាក់​សម្ដី​គ្នា​។​ ទោះ​រំលង​១២​ឆ្នាំ​ទៅ​ហើយ​ក្ដី​ តែ​លោក​​ Materazzi ហាក់​អបអរ​មិន​ទាន់​អស់​ចិត្ត​ដោយ​ បង្ហោះ​រូប Troll មួយ​សន្លឹក​ឈរ​នៅ​ពី​មុខ​ Artwork ដែល​បង្ហាញ​ពី​ Zidane យក​ក្បាល​ទៅ​ជល់​រូប​គេ​កំពុង​លើក​ពាន៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន