អាវ​ដែល​ Griezmann លើក​ពេល​ស៊ុត​ចូល​យប់​មិញ​ជា​ឈ្មោះ​នរណា?

  • 2018-02-11 06:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​ស៊ុត​បញ្ចូល​មួយ​គ្រាប់​តាំង​ពី​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​៣៩​វិនាទី​ឲ្យ​ Atletico Madrid ឈ្នះ​ Malaga ១​ ទល់​នឹង​០។

ភ្លាមៗ​ក្រោយ​ស៊ុត​ចូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​បាន​ស្ទុះ​ទៅ​យក​អាវ​មួយ​មាន​លេខ​៧ និង​មាន​ឈ្មោះ​ Nacho Barbera លើក​បង្ហាញ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​កើត​ចម្ងល់​ចង់​ដឹង​ថា​រូប​គេ​ជា​នរណា។

Nacho គឺ​ជា​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​អេស្ប៉ាញ​ដែល​លេង​ឲ្យ​ក្រុម​យុវជន​ Valencia។ រូប​គេ​ជា​ប្រធាន​​ក្រុម​ UD Alzira (ថ្នាល​ Valencia) និង​​ជួប​បញ្ហា​សុខភាព​ក្នុង​ប្រកួត​ទល់​នឹង​ CD Esport Base Ontinyent។ កុមារ​វ័យ​១៣​ឆ្នាំ​​បាន​ដួល​ទៅ​លើ​ទីលាន និង​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ប៉ុន្តែ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ដែល​ក្រុម​គ្រូពេទ្យ​​ថា​ដោយ​សារ​បញ្ហា​គាំង​បេះ​ដូង៕

ប្រភព៖ en.atleticodemadrid   អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី