Next Step FC ផ្ដួល សៀមរាប FC លើក​ពាន​ Tiger Street ប្រចាំ​មណ្ឌល​សៀមរាប

  • 2018-02-11 12:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Next Step FC បាន​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់ Tiger Street Football Festival​​​ 2018 ប្រចាំ​មណ្ឌល​សៀមរាប​ ​ក្រោយ​ផ្ដួល​​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ សៀមរាប FC ៣-២ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុននេះ។

​ជា​មួយ​គ្នា​នោះ​ក្រុម​ដែល​បាន​លេខ ៣​គឺ​ Old Boys FC A ដោយ​បំបាក់​ក្រុម Damrey FC ៥-១។ ចំណែក​ក្រុម​ដែល​បាន​ឡើង​ទៅ​ភ្នំពេញ​​ទាំង ១១​រួម​​មាន៖ Next Step FC, សៀមរាប FC, Old Boys FC A, Damrey FC, Garuda FC A, យុវជន​គីរីដង​រែក​ A, យុវជន​គីរីដង​រែក B, Samrong United, សៀមរាប FC B , Freedem FC និង អាជ្ញាធរ Apsara FC A ។ ​

​ព្រឹត្តិការណ៍ Tiger Street Football Festival​​​ ២០១៨​ ប្រចាំ​មណ្ឌល​សៀមរាប​នេះ ​បាន​បើក​ការ​ប្រកួត​ដំបូង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ និង​បាន​រក​ឃើញ​ជើង​ឯក​មុន​នេះ​ក្រោយ​ឆ្លង​កាត់​​​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ។

​សម្រាប់​មណ្ឌល​សៀមរាប​នេះ​ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​