ហែលទឹកឥតគិតលុយមកដល់ហើយ ពហុកីឡដ្ឋានស្តង់ដារថ្មីបើករាល់ចុងសប្តាហ៍
- 2018-02-12 02:48:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហែលទឹកឥតគិតលុយមកដល់ហើយ ពហុកីឡដ្ឋានស្តង់ដារថ្មីបើករាល់ចុងសប្តាហ៍
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសបើកឲ្យសាធារណៈជនទៅហែលទឹកដោយគិតថ្លៃរាល់ចុងសប្តាហ៍នៅពហុកីឡដ្ឋានជាតិមរតកតេជោដែលត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ នេះជាឱកាសដ៏ល្អកម្រមានសម្រាប់អ្នកនិយមចូលចិត្តហែលទឹកដើម្បីសុខភាព និងដើម្បីកីឡា។
មុននេះបន្តិចផេករបស់ក្រសួងអប់រំបានសរសេរថា ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងអនុញ្ញាតឱ្យសាធារណជនចូលហែលទឹកដោយសេរីនៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ (ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ)ចាប់ ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។ ដើម្បីសុវត្ថិភាព ខាងកីឡដ្ឋានជាតិមរតកតេជោ សូមតម្រូវឱ្យអ្នកហែលទឹកទាំងអស់ មានឯកសណ្ឋាន ហែលទឹក និងឧបករណ៍សុវត្ថិភាពផ្ទាល់ខ្លួន។