គ្រូ​បឹង​កេត ​ដាក់​១​ឃ្លា ​មុន​ប៉ះ​ក្រុម​ខ្លាំង​ហ្វីលីពីន​ស្អែក

  • 2018-02-12 04:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កែវ កុសល ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត ​ថា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​ Ceres Negros​ ​របស់​ក្រុម​ហ្វីលីពីន​នា​ថ្ងៃ​ស្អែក​វេលា​ម៉ោង​៧:៣០​នាទី​ល្ងាច ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F ​នៃ​ពាន​រង្វាន់ AFC Cup 2018។

ក្រុមបឹងកេត

បឹង​កេត ​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​នៅ​ថ្ងៃ​ស្អែក ដោយសារ​តែ​ក្រុម Ceres Negros ​ជា​ក្រុម​ខ្លាំង​នៅ​ហ្វីលីពីន​មាន​កីឡាករ​ល្អ​ៗ​ច្រើន។ ទន្ទឹម​គ្នា​នោះ​ដែរ ​គ្រូ​បង្វឹក​កេត​ក៏​មិន​ទាន់​អស់​សង្ឃឹម​ឡើយ ​បើ​ទោះ​ជា​លេង​នៅ​ក្រៅ​ដី​ក៏​ដោយ។ "យើង​ដឹង​ថា​ម្ចាស់​ផ្ទះ​ខ្លាំង ប៉ុន្តែ​យើង​នឹង​ព្យាយាម​លេង​ឱ្យ​អស់​ពី​សមត្ថភាព។ លទ្ធផល​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​លេង​ឱ្យ​អស់ និង​ល្អ​បំផុត”។

ក្រុម​ Ceres Negros​

បឹង​កេត​បាន​ឈាន​ដល់​វគ្គ​សន្សំ​ពិន្ទុ​នេះ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Lao Toyota ​ក្នុង​វគ្គ​ជម្រុះ​បឋម។ ដោយ​ក្នុង​ពូល​នេះ ​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​ស្ថិត​ក្នុង​ពូល F ​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ទៀត​ដូចជា​ក្រុម Ceres–Negros របស់​ហ្វីលីពីន Home United របស់​សិង្ហបុរី និង​ក្រុម ​Shan United របស់​មីយ៉ាន់ម៉ា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម