ត្បិតខ្លួនជាស្រី តែតារា៥រូបនេះ​ហ៊ាន​តតាំង​​​​ក្ដី​នៅ​តុលាការ​ជាមួយ​ប្រុស​ៗមិន​ញញើត​

  • 2018-02-12 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​​តារា​សម្ដែង​ និង​ចម្រៀង​​ស្រី​៥រូប​ មាន​ភាព​ក្លាហាន​​ហ៊ាន​ចេញ​ចូល​តុលាការ​តតាំង​ក្ដី​ជាមួយ​​មនុស្សប្រុសដើម្បី​​ទាម​ទារ​យុត្តិធម៌​ដោយ​គ្មាន​ញញើត​អ្វី​​​បន្តិច​​។

១/ ​តារាចម្រៀង វ៉ាន់ នីឡា ​ត្រូវ​ជា​ប្អូន​ស្រី​កវីនិពន្ធ​ដ៏​ល្បី​ឈ្មោះ​ សុខ ជំនោរ ត្រូវ​បាន​អតីត​គូស្នេហ៍​ចែក​ចាយ​​រូប​ភាព​អាក្រាត​កាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ជា​ច្រើន​សន្លឹក​ កាល​ពី​ឆ្នាំ​២០១៦​ ធ្វើ​ឲ្យ​នាងទទួលរង​នូវ​​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​។ ករណី​នេះ​ត្រូវ​បាន​​សាមី​ខ្លួន​ ជា​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ ហើយ​មុន​ទាម​ទារ​បាន​យុត្តិធម៌ នីឡា បាន​ចេញ​ចូល​តុលាការ​ជា​ច្រើន​ដង​ដើម្បី​តតាំង​ក្ដី​នឹងអតីត​គូស្នេហ៍​។

២/ ពិធី​ការិនី​ សាសា ត្រូវ​បាន​​ត្រូវ​បាន​ ឧកញ៉ា​ សុខ ប៊ុន វាយ​ធ្វើ​បាប​រូប​រាង​កាយ​យ៉ាង​ដំណំ​កាល​ពី​ឆ្នាំ​ ២០១៥ កន្លង​ទៅ​​​ធ្វើ​ឲ្យ​កក្រើក​ពេញ​​ផ្ទៃ​ប្រទេស​​ទាំង​។ អំពើ​ហិង្សា​លើ​រូប​រាង​កាយ​​ពី​សំណាក់​អ្នក​មាន​ទ្រព្យ​ ត្រូវ​បាន​សាមី​ខ្លួន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​យុត្តិធម៌​ផង​ដែរ​។

៣/ស្រី​ស្អាត​សាច់​សខ្ចី​ ពេជ្រ អាវីហ្សា ​ត្រូវ​បាន​​​គូ​ស្នេហ៍​វាយ​ធ្វើ​បាប​​​ឡើង​ខ្ទេច​មុខ​​ កាល​ពី​ឆ្នាំ​ ២០១៦ កន្លង​ទៅ​។ ពាក់​ព័ន្ធ​ករណី​នេះ​ នាងបាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ ខេត្ត​ព្រះ​សីហនុ ​ដើម្បី​ទាម​ទារ​យុត្តិធម៌​ពី​​អតីត​គូស្នេហ៍​​ក្នុង​នាម​ជា​​ជន​រង​គ្រោះ​។

៤/ អ្នក​​ម្ដាយ​វ័យ​ក្មេង​ ភិន សុដាលីស ចេញ​ចូល​តុលា​ជា​ច្រើន​ដង​​ទាំង​ពពោះ​កូន​នៅ​ក្នុង​ផ្ទៃ​ ដើម្បីតតាំងនឹង​​លោក​ ប៉ែន ចំរ៉ុង ​ជា​ស្វាមី​អេតាស៊ីវិល​​​​ ដែលដាក់​ពាក្យ​សុំ​លែង​លះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០១៦។

៥/​តារា​សម្ដែង​​ទឹក​ភ្នែក​ នី មុន្នីនាថ​ ត្រូវ​បាន​អតីត​គូ​​ដណ្ដឹង​នាង ដាក់​ពាក្យ​ប្ដឹង​ទៅ​​​កាល​ពី​ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លង​​ទៅ​នេះ​​ពី​បទ​ "ឆបោក​ និង​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​" ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ពាក់ព័ន្ធរឿងនេះ តារាសម្តែង នី មុន្នីនាថ​ បានរកមេធាវីការពារក្តីឲ្យខ្លួន ដើម្បីតតាំងនៅតុលាការផងដែរ តែមក​ដល់​ពេល​មិន​ទាន់​ដឹង​ថា​ភាគី​មួយ​ណា​ឈ្នះ​ ឬចាញ់​នៅឡើយ​ទេ​៕​ ​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន