CBS​ ព្រមាន​ទុក​ជា​មុន​​ ​​ជុំ​វិញ​សិទ្ធិ​ផ្សាយ​ ​​World Cup 2018 ផ្តាច់​មុខ​

  • 2018-02-12 08:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​​ Cambodian Broadcasting Service (CBS)​​ដែល​គ្រប់​គ្រង់​លើ​​ទូរទស្សន៍​ CTN, MYTV និង​ CNC នឹង​​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ឲ្យ​មឹង​ម៉ាត់​បំផុត​ ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​ ជា​ពិសេស​ Page​ លើ​បណ្តាញ​សង្គម​​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា​​របស់​ CBS ដែល​ទទួល​បាន​ផ្តាច់​មុខ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ World Cup 2018 នៅ​ក្នុង​ប្រទេស​កម្ពុជា។

កីឡដ្ឋាន​នៅ​ប្រទេស​រុស្ស៊ី (រូបថត៖ wikipedia

លោក​ ស៊ីថូ​ ណាថាន់​ ប្រធាន​ផ្នែក​កីឡា​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​នេះ​បាន​និយាយ​ថា ៖«យើង​កំពុង​សិក្សា​ជា​មួយ​បច្ចេកទេស​គ្រប់​ផ្នែក​ដែល​ពាក់​ព័ន្ធ​​ដើម្បី​ស្វែង​រក​វិធី​ទប់​ស្កាត់​ និង​ប្រើ​ចំណាត់​ការ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​មាន​អ្នក​លួច​ Live នៅ​ក្នុង​ស្រុក​ខ្មែរ​ អ្នក​ Live ​នោះ​ត្រៀម​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ ពី​ព្រោះ​បាល់ទាត់​ពិភព​លោក​ World Cup 2018 ​ត្រូវ​បាន​ទទួល​បាន​សិទ្ធិ​ផ្សាយ​ផ្តាច់​មុខ​មក​កម្ពុជា​មាន​តែ​មួយ​អង្គភាព​គត់​គឺ​ CBS»។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ពិភព​លោក​​ FIFA 2018 World Cup នៅ​ប្រទេស​រុស្ស៊ី​នេះ​​មាន​ចំនួន​​៦៤​ប្រកួត​​​ដោយ​ស្ថាប័ន​ព័ត៌មាន​ CBS ផ្សាយ​បន្ត​ផ្ទាល់​ទាំង​អស់​​​គិត​ចាប់​ពី​​ប្រកួត​ទី​១​រហូត​ដល់​​ប្រកួត​ផ្តាច់​ព្រ័ត្រ។ លោក​ ស៊ីថូ​ ណាថាន់​ ប្រាប់​ថា​ ការ​ប្រកួត​ខ្លះ​​ផ្សាយ​បន្ត​ផ្ទាល់​​ទាំង​៣​ប៉ុស្តិ៍​ ប៉ុន្តែ​ប្រកួត​ខ្លះ​ផ្សាយ​បន្ត​​ផ្ទាល់​២​ប៉ុស្តិ៍​​ ឬ​មួយ​​ប៉ុស្តិ៍។​ ភាគ​ច្រើន​នៃ​ការ​ប្រកួត​ធ្វើ​ឡើង​​នៅ​វេលា​ម៉ោង​៩​​យប់​ និង​ម៉ោង​១​យប់​​។

ដើម្បី​​ឲ្យ​ការ​ផ្សាយ​បន្ត​ផ្ទាល់​កាន់​តែ​អស្ចារ្យ​សម្រាប់​បម្រើ​អារម្មណ៍​អ្នក​ទស្សនា​នៅ​ស្រុក​ខ្មែរ​ ក៏​មាន​ការ​​ចូល​រួម​ពី​ លោក ហុក សុចិត្រា អតីត​វិរបុរស​បាល់ទាត់​កម្ពុជា​ កីឡាករ​ ឈិន ឈឿន ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា​ អ៊ំ សេរីរ័ត្ន និង​រួម​ទាំង​អ្នក​កីឡា​ល្បី​ៗ​មួយ​ចំនួន​ទៀត​នឹង​ចូល​រួម​ពិភាក្សា​ ទស្សន៍ទាយ​ផង​ដែរ។​

ព្រឹត្តិការណ៍​ World Cup 2018 នៅ​ប្រេទេស​រុស្ស៊ី​នឹង​ចាប់​​ប្រកួត​ពី​ថ្ងៃ​​១៤​​ខែ​មិថុនា​ ដល់​​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​​​ដែល​ជា​ការ​​ទទួល​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​៣​លើក​ជាប់​គ្នា​សម្រាប់​ CBS៕

កម្មវិធី​ប្រកួត​តាម​​ពូល​នីមួយ​ៗ (ប្រភព៖ FIFA World Cup Russia 2018)
  • ព័ត៌មាន​បាល់ទាត់​ពិភពលោកFIFA World Cup
  • ព័ត៌មាន​កីឡា​បាល់ទាត់​កម្ពុជាCambodia Football News
  • ព័ត៌មាន​កីឡា​ប្រដាល់Boxing News

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី