​ព្រឺ​រន្ធត់ ទស្សនា​ Trailer រឿងមន្តអាគមមួយនេះ

  • 2018-02-12 08:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​ភាគ​​រឿង​ "ផ្ទះ​គ្រូ​ទាយ​" ​ដែល​​ទស្សនិកជន​​ទន្ទឹង​​រង់ចាំ​ទស្សនា​រយៈ​​ពេល​ប៉ុន្មាន​ខែ​​កន្លង​មក​​នេះ​ បាន​ចេញ​ Trailer ហើយ​ជាមួយ​ឈុត​ឆាក​​​ខ្លី​ៗ​ព្រឺ​ព្រួច​ភ័យ​រន្ធត់​​ ទាក់​ទង​ជំនឿ​មន្តអាគម​​​។

រឿង​"ផ្ទះ​គ្រូ​ទាយ​" នេះ​នឹង​ឆក់យក​អារម្មណ៍​អ្នកទស្សនាឲ្យ​ជក់​ចិត្ត​ ព្រោះ​​ជា​ភាព​យន្ត​ភាគ​​កើត​ចេញ​ពី​ស្នាដៃ​អ្នក​និពន្ធ​ប្រលោម​លោក​​​ដ៏​ល្បី​គឺ​ អ្នក​ស្រី​ ម៉ីសន សុធារី ដែល​ប្រើ​នាម ពេជ្រ បណ្ឌិត ក្នុង​បណ្ដា​រឿង​មន្ត​អាគម​។ រឿង​នេះ​ក៏​ជា​ប្រលោម​លោក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ មាន​​ការ​គាំទ្រ​ និង​ចូល​ចិត្ត​អាន​ច្រើន​ជាង​គេ​។ អ្វី​ដែល​ពិសេស​រឿង​នេះ​ផលិត​ដោយ Studio4 ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ការ​ផលិត​ភាព​យន្ត​ខ្មែរ​ជា​ច្រើន​កន្លង​មក​។

ភាព​យន្ត​ភាគ​ ​"ផ្ទះ​គ្រូ​ទាយ​" ​នឹង​​ដាក់​ជូន​ទស្សនា​នៅ​ថ្ងៃ​ទី ២ ខែ មីនា ឆ្នាំ ២០១៨ នៅ​លើ​កម្មវិធី​ Soyo តែ​មួយ​គត់​។

ទស្សនា​ Trailer ដ៏​ជក់​ចិត្ត​ផ្ទះ​គ្រូ​ទាយ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

អត្ថបទ៖ ឆុង ស៊ីណាន