ការងារ និងអាជីពស័ក្ដិសមបំផុត សម្រាប់អ្នកកើតឆ្នាំច អាចមានលាភខ្លាំង

  • 2018-02-12 10:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារតែ​បុគ្គលិក​លក្ខណៈ​ដ៏​ស្មោះត្រង់​របស់​ពួកគេ អ្នក​កើត​ឆ្នាំ​ច តែង​មាន​ទំនោរ​ជ្រើសរើស​អាជីព ឬ​ការងារ​មួយ ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ការ​បម្រើ​អ្នក​ដទៃ។ អ្នក​កើត​ឆ្នា​ច ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បុគ្គលិក​ដ៏​មាន​តម្លៃ នៅ​ពេល​ដាក់ចិត្ត​ធ្វើ​ការ​ទៅ​ក្នុង​ភារកិច្ច​របស់​ពួកគេ។

ពួកគេ​មាន​ភាព​ងាយស្រួល និង​ចិត្ត​ល្អ ហើយ​តែងតែ​ត្រៀម​ខ្លួន​ដើម្បី​កាត់បន្ថយ​បន្ទុក​ការងារ​របស់​អ្នក​ដទៃ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ការ​រាប់​អាន​ច្រើន នៅ​ក្នុង​រង្វង់​ការងារ។

យ៉ាងណាមិញ ជម្រើស​ការងារ និង​អាជីព សម្រាប់​អ្នក​កើត​ឆ្នាំ​ច ដែល​អាច​ទទួល​បាន​ជោគជ័យ និង​លាភ​ចូល​ច្រើនៗ មាន​ដូច​ជា មន្ត្រី​ប៉ូលិស , អ្នក​វិទ្យាសាស្ត្រ , អ្នក​រចនា​ផ្នែក​ខាង​ក្នុង (Interior Designer) , សាស្ត្រាចារ្យ , អ្នកនយោបាយ , គិលានុបដ្ឋាយិកា , លេខាធិការ និង ចៅក្រម ជាដើម។ នេះ​បើ​តាម​សារព័ត៌មាន China Highlights របស់​ប្រទេស​ចិន៕

ចុច​អាន៖

ប្រភព៖ China Highlights   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម