២​ចំណុច​តែមានន័យ ពី DJ ណាណា មុន​ថ្ងៃ​នៃក្តី​ស្រលាញ់​មក​ដល់​

  • 2018-02-13 06:37:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ទិវា​នៃ​ក្តី​ស្រលាញ់ ១៤ កុម្ភៈ មក​ដល់ DJ ណាណា ដែល​ល្បី​​ឈ្មោះ​ខាង​ដោះស្រាយ​រឿង​ស្នេហា និងគ្រួសារ មាន​សារ​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​មិត្ត​យុវវ័យ ជា​ពិសេស​ស្រីៗ។

សារ​ទាំង​នោះ ណាណា ចង់​ឲ្យ​មិត្ត​យុវវ័យពិចារណា​ទៅ​លើ​ការសន្យាចំនួន២ មុន​នឹង​សម្រេច​ធ្វើ​រឿង​អ្វី​មួយ​នៅក្នុង​ថ្ងៃ​ពិសេស​នេះ។ ទី១ គឺការសន្យាដែល​មា​ន​លាយលក្ខណ៍អក្សរ គឺ អេតាស៊ីវិល និង​ទី២ គឺពិធី​រៀប​​អាពាហ៍​ពិពាហ៍​ដែល​មាន​ការ​ដឹង​ឮ​ពី​ឪពុកម្តាយ​ទាំង​សង​ខាង។

ថ្វីបើការសន្យាទាំង២នេះ មិនអាចធានា១០០%ថា ស្រ្តីនិងបុរសរស់នៅជាមួយអស់មួយជីវិត ប៉ុន្តែវាជាសុវត្ថិភាពមួយដែលអាចធានាបានថា មនុស្ស២នាក់មានការតាំងចិត្តរស់ជាមួយគ្នាយូរអង្វែង នេះជាអ្វីដែល ណាណា ចង់ប្រាប់ទៅមិត្តយុវវ័យ។

យ៉ាង​ណា​ក៏​ដោយ​ពិធី​ការិនី​ពូកែ​វោហារ ​សង្កត់​ធ្ងន់​ថា បើទោះបីជា ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃបុណ្យបង្ហាញនូវក្តីស្រលាញ់ក៏ពិតមែន ប៉ុន្តែមិត្ត​យុវវ័យ​គួរ​ផ្តល់​ឲ្យ​គ្នា​នូវ​កាដូ​ ឬ​ក្តី​ស្រលាញ់​ដែល​ចំណេញ​ទាំង​សង​ខាង មិន​គួរ​ផ្តល់​ក្តី​ស្រលាញ់​ទាំង​ឡាយ​ដែលធ្វើឲ្យភាគីស្ត្រីជាអ្នកខាតបង់នោះឡើយ៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម