Ronaldo ដាក់​មួយ​ឃ្លា​ដាស់តឿន​ដល់ PSG មុន​ជួប​គ្នា​នៅ​ថ្ងៃ​ស្អែក

  • 2018-02-13 02:12:56
  • ចំនួនមតិ 1 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​និយាយ​ថា Real Madrid ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​យក​ឈ្នះ Paris Saint​Germain ក្នុង​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ  Champions League នៅ​ថ្ងៃ​ស្អែក។

កាល​ពី​ចុង​សប្ដាហ៍​កីឡាករ​ព័រទុយហ្គាល់​​​បាន​បញ្ចេញ​ឥទ្ធិពល​របស់​ខ្លួន ដោយ​រក​បាន​ hat-trick លើ​ក្រុម Real Sociedad មុន​​ប៉ះ​ក្រុម​ខ្លាំង​ PSG។ មុន​ការ​ប្រកួត​មក​ដល់​កីឡាករ​ទើប​តែ​ឈាន​​ចូល​វ័យ​៣៣​ឆ្នាំ​​បាន​​លើក​សរសើរ​ក្រុម​ PSG តែ​ក៏​រំឭក​ដែរ​ថា​​ក្រុម​ខ្លួន​ខ្លាំង​និង​មាន​បទពិសោធន៍​ជ្រៅជ្រះ​ក្នុង​ពាន​រង្វាន់​ធំ​ក្នុង​ទ្វី​អឺរ៉ុប​មួយនេះ។

“ពួក​យើង​នឹង​ត្រូវ​តទល់​នឹង​ក្រុម​​ដ៏​អស្ចារ្យ​មួយ ដែល​មាន​កីឡាករ​ល្អ​ៗច្រើន ប៉ុន្តែ​ពួក​យើង​នឹង​បង្ហាញ​ថា Real Madrid​ គឺ​ជា​ក្រុម​ខ្លាំង​​ដែល​មាន​បទពិសោធន៍​ពេញ​ខ្លួន។ ពួក​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​លេង​ទាំង​​ពីរ​ជើង​ឲ្យ​បាន​ល្អ​ក្នុង Champions League”។ នេះ​ជា​សម្ដី​របស់ Ronaldo។

សម្រាប់​យប់​នេះ Champions League ក៏​មាន​២​គូ​លេង​ដែរ រួម​មាន៖

Juventus vs Spurs

Basel vs Man City


ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ