មាស​ សុជាតិ៖​ ខ្ញុំ​ចាញ់​ឡាវ​អស់​ចិត្ត​ហើយ​ ព្រោះ​គេ​ខ្លាំង​ជាង​មែន​

  • 2018-02-13 06:50:06
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ មាស​ សុជាតិ​ ថា​ ការ​ចាញ់​ឡាវ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​អស់​ចិត្ត​ហើយ​ ព្រោះ​សមត្ថភាព​របស់​គេ​ពិត​ជា​ខ្លាំង​មែន​ រួម​ផ្សំ​កាយ​សម្បទា​ក៏​ល្អ​ទៀត​ ប៉ុន្តែ​មិន​បាន​បាក់​ទឹក​ចិត្ត​អ្វី​ឡើយ​។​

កីឡាករ​ មាស សុជាតិ​ ក្រហម

មាស​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ឡាវ​ ឆានឆៃ​ ស៊ីត.ស.ថ ណាក់រ៉ុង​ ម្នាក់​នេះ​មាន​សមត្ថភាព​មិន​ធម្មតា​ឡើយ​ ពោល​គឺ​ល្អ​គ្រប់​ក្បាច់​តែ​ម្ដង​ មិន​ថា​កណ្ដាប់​ដៃ​ ទាត់​ ឬ​ចូល​ចាប់​នោះ​ឡើយ​ បូក​រួម​កម្ពស់​បាន​ទៀត​នោះ​ ធ្វើ​ឲ្យ​ខ្លួន​ពិបាក​ខ្លាំង​ដើម្បី​ចូល​វ៉ៃ។​ បើ​ទោះ​ជា​ចាញ់​នៅ​វគ្គ​ដំបូង​សម្រាប់​ខ្លួន​ក្ដី​ ក៏​មិន​បាន​បាក់​ទឹក​ចិត្ត​នៅ​ប្រកួត​ក្រោយៗ​នោះ​ទេ។​

ម្ចាស់​មេដាយ​ប្រាក់​ថ្នាក់​ជាតិ​ឆ្នាំ ​២០១៧​ ខាងលើ​បន្ត​ថា​ នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បន្ថែម​ទៀត​ ដើម្បី​យក​ជ័យជម្នះ​លើ​ដៃ​គូ​ផ្សេង​ទៀត​ ក្រែង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត។​

កីឡាករ​ ឡៅ ចន្រ្ទា​ ឈ្នះ​ថ្ងៃ​បើក​ឆាក​
កីឡាករ​ មាស​ សុជាតិ​ (ក្រហម) ចាញ់​ឡាវ

កីឡាករ​ មាស​ សុជាតិ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឃ្លាំង​មឿង​កីឡា​ និង​ជា​ម្ចាស់​មេដាយ​ប្រាក់​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៧​ ហើយ​បច្ចុប្បន្ន​ជា​បេក្ខភាព​កីឡាករ​កម្ពុជា​ម្នាក់​ដែល​កំពុង​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់​ ISI PALM​ របស់​សង្វៀន​ CNC។​ នា​ថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង​របស់​គេ​ចាញ់​ពិន្ទុ​ឡាវ​ ខណៈ​បេក្ខភាព​ម្នាក់​ទៀត​ ឡៅ​ ចន្រ្ទា ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ ទទួល​បាន​៣ពិន្ទុ៕​


អត្ថបទ៖ នួន ស៊ីណា​