ត្រឹម​បញ្ចាំង​ថ្ងៃ​ដំបូង​ រឿង​ភាគ​សម្ដែង​ដោយ​ Tao និង​ Yang Mi ល្បី​មិនធម្មតា

  • 2018-02-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​សម្ដែង​រឿង​ថ្មី​របស់​តារា​ប្រុស​ស្រី​ចិន​ Huang Zitao និង​ Yang Mi ពិត​ជា​ក្លាយ​ជា​ទស្សនីយភាព​ពិសេស​មួយ​ទៀត​សម្រាប់​វិស័យ​ភាពយន្ត​ភាគចិន។

បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​ដំបូង​នេះ​ Tao ដែល​ជា​អតីត​សមាជិក​ក្រុម​ EXO មាន​ក្ដី​រំភើប​ជា​ខ្លាំង​ ពិសេស​បាន​ចាប់​ដៃ​គូ​ជាមួយ​តារា​រៀម​ច្បង​ Yang Mi ទៀត។ តារា​ប្រុស​រូប​នេះ​ ត្រូវ​មហាជន​ជា​ច្រើន​ស្គាល់​ច្បាស់​តាម​រយៈ​ការ​បង្ហាញ​ទេពកោសល្យ​ច្រៀង​របស់​លោក​នា​ពេល​កន្លង​មក។ ​មិន​តែ​ប៉ុណ្ណោះ​ Tao ក៏​មាន​សមត្ថភាព​សម្ដែង​ពិសេស​ដែរ ហើយ​ពេល​នេះ​លោក​ចង់​ស្វែង​រក​បទ​ពិសោធន៍​ថ្មី​ចេញ​ពី​ការ​សម្ដែង​ រឿង​ភាគ​ក្នុង​នាម​ជា​តួ​ឯក​ប្រុសវិញ។

យ៉ាងណា​មិញ​ រឿង​ដែល​ Tao និង​ Yang Mi សម្ដែង​មាន​ចំណង​ជើង​ថា​ "The Negotiator” ជា​រឿង​ភាគ​របស់​ទូរទស្សន៍​ Hunan TV និង​ជា​ស្នាដៃ​ដឹក​នាំ​របស់​អ្នក​ដឹក​នាំ​ Liu Yizhi មាន​ចំនួន ៤២​ភាគ​។ ត្រឹម​បង្ហាញ​ខ្លួន​ថ្ងៃ​ដំបូង​កាល​ពី​ថ្ងៃ​ទិ​ ០៤ ខែ​កុម្ភៈ​ ប៉ុន្តែ​សន្ទុះ​នៃ​ការ​ទស្សនា​មាន​ច្រើន​គួរសម។ នេះ​បញ្ជាក់​បាន​ថា​ រឿង​នេះ​ក៏​ នឹង​ទទួល​ជោគជ័យ​​មិនចាញ់​រឿង​ភាគ​ល្បីៗ​ផ្សេងទៀត​ដែរ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី