ខ្លាំង​មែន​ យ៉ាន់ ពិសី ​វ៉ា​ដាច់​សេះ​​ជាង​១០​ក្បាល​ ​យក​លេខ​១ ​ប្រណាំង​សេះ ​ខែ​កុម្ភៈ

  • 2018-02-13 03:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ យ៉ាន់ ពិសី ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ការ​ប្រណាំង​សេះ​ពូល C ​នា​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ ​ក្នុង​ការ​ប្រកួត​កីឡា​ប្រណាំង​សេះ​ Smart Lan Home Champions ​រដូវ​កាល​ទី​៣។

មិន​ខុស​ពី​រាល់​ខែ​ឡើយ ​នៅ​ខែ​កុម្ភៈ​នេះ ​ការ​ប្រកួត​បែងចែក​ជា​២​ពូល ​មាន​ពូល C ​និង D ។ ដោយ​សេះ​ពូល C ​ជា​សេះ​​កម្រិត​មធ្យម​មាន​កម្ពស់​ចាប់​ពី​១,៥​ម៉ែត្រ​ឡើង​ទៅ។ ក្នុង​ពូល​នេះ​ដែរ ​មាន​សេះ​សរុប​ជាង​១០​ក្បាល​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​១។ ​ជា​លទ្ធផល​សេះ​ឈ្មោះ​ Don Ti Na ដែល​មាន​កម្ពស់​ ១,៥០ ​ម៉ែត្រ​ដែល​ជិះ​ដោយ​កីឡាករ យ៉ាន់ ពិសី ​ជា​អ្នក​ទទួល​ចំណាត់​ថ្នាក់​លេខ​១។

ក្រោយ​ទទួល​បាន​ជ័យជម្នះ ​ពិសី​ ក្រោម​ការ​ណែនាំ​របស់​លោក អឿន សុផល ​បាន​បញ្ជាក់​ថា​ខ្លួន​បាន​បញ្ចេញ​សមត្ថភាព​ដែល​មាន​ទាំង​អស់​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​នេះ។ ការ​ជិះ​សេះ​ក្នុង​ស្រុក​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ​ទម្រាំ​តែ​អាច​យល់​ចិត្ត​គ្នា​បាន​ត្រូវ​ប្រើ​ពេល​ច្រើន​ខែ។ ប៉ុន្តែ​បើ​សេះ​យក​មក​ពី​បរទេស​វិញ ​ហាក់​ដូចជា​ងាយ​ស្រួល​ជាង ព្រោះ​វា​សុទ្ធ​តែ​បាន​ហ្វឹកហាត់​ឬ​កាន់​ដោយ​មនុស្ស​ច្រើន។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។ ពិសី ​ធ្លាប់​បញ្ជា​សេះ​កម្រិត​អន្តរជាតិ​ថែម​ទៀត ​ដោយ​កាល​ពី​រដូវ​កាល​មុន គេ​ជិះ​សេះ​ក្នុង​ពូល A ​ដូចជា Carino ​និង PP3 ​ជា​ដើម ​ហើយ​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ផង​ដែរ។

សម្រាប់​ការ​ប្រកួត​នៅ​ខែ​កុម្ភៈ​នេះ ​ពូល C ​សេះ​ដែល​បាន​លេខ​១ Don Ti Na ​អម​ជាមួយ​ប្រាក់​រង្វាន់ ​៧០ ម៉ឺន​រៀល ខណៈ​លេខ ​២ ​បាន​ទៅ​សេះ​ឈ្មោះ NA VA RA និងលេខ ៣ បានទៅសេះ Man DO ZA៕

អត្ថបទ៖ មុន្នីរម្យ