កីឡាករ​៣​រូប Messi គិត​ថា​អាច​ប្រជែង​ខ្លួន​និង Ronaldo កាន់ Ballon d'Or ឆ្នាំ​នេះ

  • 2018-02-13 03:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​លើក​ឡើង​ថា Neymar, Kylian Mbappe និង Luis Suarez ជា​បេក្ខភាព​​ដែល​អាច​ប្រជែង​ខ្លួន និង  Cristiano Ronaldo លើក​ពាន Ballon d'Or ឆ្នាំ​​២០១៨​នេះ។

១០​ឆ្នាំ​ចុងក្រោយ​ ពាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក Ballon d'Or មិន​ដែល​ធ្លាក់​ទៅ​ដៃ​កីឡាករ​ណា​ផ្សេង​ឡើយ​ក្រៅ​ពី Messi និង Ronaldo ឡើយគឺ​ចែក​គ្នា​ម្នាក់​៥​ដង។ ចំណែក​ចំណាត់​ថ្នាក់​លេខ​២​ ក៏​ស្ទើរ​​បាន​ទៅ​កីឡាករ​ទាំង​ពីរ​រាល់​ឆ្នាំ​ដែរ មាន​តែ​ឆ្នាំ​២០១០​ ទេ  Andres Iniesta បាន​លេខ​២និង Xavi លេខ​៣។

ត្បិត​តែ​ជោគជ័យ​ច្រើន​ឆ្នាំ​កន្លង​ទៅ តែ​សម្រាប់​ឆ្នាំ​នេះ​កីឡាករ​របស់ Barcelona ខាង​លើ​យល់​ថា​ មាន​គូ​ប្រជែង​ច្រើន។ "សព្វ​ថ្ងៃ​មាន​កីឡាករ​​ខ្លាំង​​ៗ​ជា​ច្រើន ដែល​អាច​ឈ្នះ Ballon d'Or។ ឆ្នាំ​មុន​​អ្នក​អាច​​ឈ្នះ​ពាន​នេះ​មាន​តែ​២​នាក់​ប៉ុណ្ណោះ តែ​ពេល​​នេះ​មាន​ច្រើនណាស់​ដូច​ជា  Neymar, Kylian Mbappe និង Luis Suarez សុទ្ធ​តែ​អាច​ប្រជែង"។ Messi ប្រាប់​ទស្សនាវដ្ដី WorldSoccer Magazine។

នៅ​សប្ដាហ៍​ក្រោយ​ថ្ងៃ​​ទី​ ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨ Messi ត្រូវ​ជួយ​ក្រុម Barcelona តទល់​នឹង​ Chelsea ក្នុង​ពាន Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​មួយ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ