ជើង​ឯក​ Tiger Street មណ្ឌល​សៀមរាប បង្កើន​ការ​ហ្វឹកហាត់​ទ្វេដង​​ត្រៀម​​​មក​​ភ្នំពេញ​​

  • 2018-02-13 03:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​តំណាង​របស់​ក្រុម​ Next Step FC ឈុន ចន្នី ​បាន​អះអាង​ថា ក្រុម​របស់​ខ្លួន នឹង​បង្កើត​ការ​ហ្វឹកទ្វេដង​ ដើម្បី​ត្រៀម​ប្រជែង​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​ក្នុង​ព្រឹត្តិការណ៍ Tiger Street Football Festival​​​ 2018។

ឈុន ចន្នី (លើក​ដៃ)

​តារា​ជើង​ស៊ុត​របស់​ Next Step FC រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​បើ​តាម​បទ​ពិសោធ​ធ្លាប់​ទៅ​ចូល​រួម​កន្លង​មក ការ​ប្រកួត​ដំណាក់​កាល​​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​មាន​ការ​លំបាក​ខ្លាំង​។ ​ក្រុម​នីមួយ​ៗ​​មាន​កម្រិត​សមត្ថភាព​មិន​ធម្មតា។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ ​ក្នុង​នាម​ក្រុម​ជើង​​​ឯក​ប្រចាំ​មណ្ឌល​សៀមរាប​​ ក្រុម​​​មួយ​នេះ​តាំង​ចិត្ត​​បង្កើន​ការ​ហ្វឹកហាត់​ទ្វេដង ដើម្បី​​ត្រៀម​ប្រជែង​ជា​មួយ​ក្រុម​ផ្សេង​ៗ។

​​សម្រាប់​កម្មវិធី​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​នា​ថ្ងៃ​ទី​១០-១១ ខែ​មីនា ឆ្នាំ​២០១៨។ ​​វគ្គ​នេះ​គឺ​ប្រជុំ​​ទៅ​ដោយ​ជើង​ខ្លាំង​មក​ពី​ ៨ មណ្ឌល​ ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ដូច​វគ្គ​ជម្រុះ​នៅ​តាម​មណ្ឌល​នីមួយ​ៗ​ដូច​គ្នា។

Next Step FC

- ​ប្រាក់​រង្វាន់​ជើង​ឯក​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១៥០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥០០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២៥០០​ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៤៖ ១០០០​ដុល្លារ​អាមេរិក​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​