Arabitia បោះ​ទុន ២០ម៉ឺន​ដុល្លារ​បន្ថែម បើក​សាខា​ទី៩ នៅ​បែក​ចាន

  • 2018-02-13 06:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arabitia បាន​សម្ពោធ​សាខា​ទី៩ នៅ​សាខា​បែក​ចាន​ហើយ កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ ដោយ​ចំណាយ​ទុន​ខ្ទង់ ២០ម៉ឺន​ដុល្លារ ជាមួយ​ប្រូម៉ូសិន ទិញ​មួយ​ថែម​មួយ និង​ផ្ដល់​ជូន​វត្ថុ​អនុស្សាវរីយ​រហូត​ដល់​ចប់​ចូលឆ្នាំ​ចិន។

ម្ចាស់ franchise សាខា​ទី​៩ លោក វ៉ា ជីវលី បាន​និយាយ​ថា សម្រាប់​សាខា​ម្ដុំ​បែក​ចាន​នេះ លោក​និង​ដៃគូ​ចំណាយ​ដើម​ទុន​បើក ២០ម៉ឺនដុល្លារ ហើយ​លោក​នឹង​បើក​សាខា​មួយ​បន្ថែម​ទៀត នៅ​ទល់​មុខ​ផ្សារ​កំពង់​ស្ពឺ ក្នុង​ហ្គារ៉ាស់​សាំង​សូគីម៉ិច​ឆាប់ៗ​នេះ។

លោក​ឧកញ៉ា សួរ វីរៈ អគ្គនាយក Cafe Bus ផ្ដាច់​មុខ Arabitia កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​ខែ​កុម្ភៈ​នេះ លោក​នឹង​បើក ៣សាខា​បន្ថែម​ទៀត គឺ នៅ​ម្ដុំ​ទួលគោក ផ្លូវ​នរោត្តម និង​ខេត្ត​កំពង់ចាម។

ព័ត៌មាន​បន្ថែម​ពី Arabitia ចូល​ទៅ​ផេក​ហ្វេសប៊ុក Arabitia CAFE Cambodia និង​ពាក់ព័ន្ធ​ទិញ Franchise ទាក់ទង​លេខ ០១៥ /០១៧ ៧៤៥ ៧៤៥

លោក អ៊ឹម វ៉េងអ៊ីម លោក វ៉ាជីវលី លោក​ឧកញ៉ា សួរ វីរៈ លោក សាយ រតនៈ (រាប់ពីឆ្វេងដៃ)

ដោយ៖ វិទូ