អស់ពីវេទនារឿងងូតទឹក ឥឡូវព្យុះមួយមកលេងកម្ពុជាចាក់ទឹកភ្លៀងច្រើនថ្ងៃ

  • 2018-02-13 04:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ព្យុះ​ទី​២ ឈ្មោះ​ថា សាន់បា (SANBA) ដែល​បាន​កើត​ឡើង​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិច កាល​ពី​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​កំពុង​រំកិល​ខ្លួន​ឆ្ពោះ​មក​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។

តាម​ការ​ព្យាករណ៍​ព្យុះ​នេះ នឹង​ធ្វើ​ដំណើរ​មក​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​នឹង​ថយ​ឥទ្ធិពល នៅ​ពេល​វា​មក​កៀក​នឹង​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម នាយប់​ទី​១៧ ខែ​កុម្ភៈ។

ស្ថានភាព​​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ ទៅ​មធ្យម (ចាប់​ពី​ថ្ងៃ​ទី​១៨-២២ ខែ​កុម្ភៈ) នៅ​តាម​បណ្ដា​ខណ្ឌ មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​បណ្ឌា​ខេត្ត​នៅ​តាម​តំបន់​ឆ្នេរ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម