ប៉ុណ្ណឹង​មិន​ខ្លាំង​ទៀត​អី អាយុ​ទើប ១៤-១៥ ឆ្នាំ រៀន​មិន​ទាន់​ចប់​វិទ្យាល័យផង​ អាច​បង្កើត​ទូរសព្ទ​បាន​

  • 2018-02-13 07:01:02
  • ចំនួនមតិ

ចន្លោះមិនឃើញ

សិស្ស​ផ្នែក​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​នៅ​វិទ្យាល័យ​ហ៊ុន សែន​វត្ត​ស្វាយ បាន​បង្កើត​ទូរសព្ទ​ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

អ្នក​ខ្លះ​វ័យ​ទើប ១៤ ទៅ ១៥​ឆ្នាំ រៀន​មិន​ទាន់​ចប់​វិទ្យាល័យ​ផង តែ​សមត្ថភាព​មិន​អាច​មើល​ស្រាល​បាន​ទេ។ អនាគត​​ពួកគេ​គឺ​ជា​ធនធាន​មនុស្ស​​ ដែលនឹង​ជួយ​ដល់​ការអភិវឌ្ឍន៍​ផ្នែក​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា។

មើល​ត្រួសៗ​ឧបករណ៍ ដែល​ក្រុម​សិស្ស​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​នៅ​វិទ្យាល័យ​ហ៊ុន សែន​វត្ត​ស្វាយ ច្នៃ​បង្កើត​បាន​​ មិន​សរសើរ​មិន​បាន​មែន។

  • មីក្រូទស្សន៍​ដែល​អាច​មើល​វត្ថុ​តូចៗ​ពិបាក​មើល​ភ្នែក​
  • អីដ្រូលីត​ដែលអាច​ប្រើ​ជំនួស​កម្លាំង​មនុស្ស​បាន​
  • វិទ្យុ
  • ទូរសព្ទ​
  • ម៉ូទ័រ​អគ្គិសនី
  • អេឡិចត្រូទស្សន៍​ដែល​​អាច​ពិសោធន៍​ដឹង​ពី​វត្ត​មានបន្ទុកអគ្គិសនី
  • Photophone ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ
  • កណ្តឹង
  • Telescope ប្រើសម្រាប់​មើលវត្ថុឆ្ងាយៗ
  • អំពូល​ភ្លើង

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ

អានអត្ថបទ


អត្ថបទ៖ ប៊ុណ្ណារ៉ា