រំភើប​ស្ទើរហូរទឹកភ្នែក​ សម្តីប៉ុន្មានម៉ាត់ពី នេន ទុំ ជូនអ្នកម្តាយក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​(វីដេអូ​)

  • 2018-02-14 02:20:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​​​ យុវវ័យ​មួយ​ចំនួន​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​​វត្ថុ​អនុស្សាវរីយ៍​ទុក​ជូន​ដល់​មនុស្ស​ពិសេស​ និង​អ្នក​ដែល​ខ្លួន​ស្រលាញ់​ស្មើ​ជីវិត​​​ ក្នុង​គោល​បំណង​បញ្ជាក់​​ពី​អារម្មណ៍​ពិត​ដែល​មាន​ចំពោះ​គ្នា។​

ជាក់​ស្ដែង​​តារា​ចម្រៀង និង​សម្ដែង​ នេន ទុំ បាន​​ឲ្យ​ដឹង​ថា​ ក្នុង​ឱកាស​ពិសេស​នេះ​ខ្លួន​គ្មាន​ពាក្យ​ពេចន៍​អ្វី​ក្រៅ​ពី​អរគុណ​ដល់​អ្នក​ម្ដាយ​ ដែល​បាន​ខំ​ពុះពារ​រាល់​ឧបសគ្គ​​នា​ពេល​កន្លងមក​ ធ្វើ​យ៉ាង​ណា​​ឲ្យ​តែ​កូន​បាន​រៀន​សូត្រ​​ជ្រៅ​ជ្រះ​ដូច​គេ​​ដូច​គេ​ដូច​ឯង​។

ដូច្នេះ​លោក​ស្រលាញ់​​អ្នក​ម្ដាយ​ខ្លាំង​ណាស់​ សូម្បី​តែ​ជីវិត​ក៏​ខ្លួន​ហ៊ាន​លះ​បង់​ដែរ​​ឲ្យ​តែ​អ្នក​មាន​គុណ​​រស់​នៅ​មាន​សេចក្ដី​​សុខ​ ហើយ​នេះ​​ជា​អារម្មណ៍​ពិត​របស់​លោក​ចំពោះ​អ្នក​ម្ដាយ ​មិន​សំដៅ​ទៅ​លើ​គូស្នេហ៍​ទើប​ហៅ​ថា​សេចក្ដី​ស្រលាញ់​នោះ​ទេ​។

នេត ទុំ និយាយ​ថា​៖​"ម្ដាយ​ខ្ញុំ​ពិត​ជា​ពិសេស​ណាស់​គាត់​គឺ​ជា ម្ចាស់​ជីវិត​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ស្រលាញ់​ម្ដាយ​ខ្ញុំ​ខ្លាំង​បំផុត​នៅ​លើ​លោក​នេះ​ បើ​សិន​ជា​ឲ្យ​ខ្ញុំ​ដូរ ខ្ញុំ​សុខ​ចិត្ត​អស់​ជីវិត​ ឲ្យ​តែ​អ្នក​ម្ដាយរបស់​ខ្ញុំ​បាន​រស់​ នេះ​គឺ​ជា​រឿង​ពិត​ មិន​និយាយ​ឲ្យ​រួច​តែ​ពី​មាត់​នោះ​ទេ​"។

ឆ្លៀត​ក្នុង​ឱកាស​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ នេន ទុំ ​សុំ​ផ្ដាំ​ផ្ញើ​​ដល់​យុវវ័យ​មួយ​ចំនួន​​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​​​​ចំពោះ​អ្នក​មាន​គុណ​ ពិសេស​គឺ​បង្ហាញ​ក្ដី​ស្រលាញ់​ទៅ​កាន់​លោក​ទាំង​ពីរ​​មុន​​ទៅ​កាន់​​សង្សារ៕

​​​​​​​​​​


អត្ថបទ៖ ឆុង ស៊ីណាន