ឡាន​លំដាប់​ប្រធានាធិបតី​រុស្សី​ ​បាន​ហោះ​មក​ដល់​កម្ពុជា (វីដេអូ)

  • 2018-02-13 07:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mercedes​ ​ត្រកូល​ ​Maybach Pullman​ ​ដែល​តែង​ជ្រើសរើស​ប្រើ​សម្រាប់​ប្រធានាធិបតី​រុស្សី​ ​និង​បណ្ដា​ថ្នាក់​ដឹក​នាំ​ក៏​ដូច​ជា​អ្នក​ជំនួញ​ធំ​ៗ​ជុំវិញ​ពិភពលោក​ ​ត្រូវ​ប្រទះ​ឃើញ​ដឹក​តាម​យន្តហោះ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

រូបភាព Facebook

Maybach Pullman​ ប្រវែង​វែង​ជាង​ **​៦,៥​ ​ម៉ែត្រ**​ ​បំពាក់​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​ ​១២ **(V12)**​ ​កម្លាំង​ ​**៥២៣​ ​សេះ**​ ​ប្រអប់​លេខ​ ​៧​ ​វគ្គ​ ​និង​អាច​បង្កើន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល​ ​**៩,១​ ​វិនាទី​** ​និង​ស្ទុះ​ពី​ ​០​ ​ដល់​ ​២០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ ​**៣៦,២​ ​វិនាទី** ។

រូបភាព Facebook

តម្លៃ​នៅ​បរទេស​ប្រមាណ​ ​៥៦៧ ០០០​ ​ដុល្លារ​ ​សម្រាប់​ ​Maybach Pullman​ ​ធម្មតា​ឆ្នាំ​ ​២០១៦​ ​ហើយ​រថយន្ត​នេះ​ក៏​មាន​ម៉ូដែល​ពិសេស​ ​Maybach Pullman Guard​ ​តម្លៃ​ប្រមាណ​ ​១,៦​ ​លាន​ដុល្លារ​ ​ដែល​ពាសដែក​ ​គ្រាប់​កាំភ្លើង​ស្វ័យប្រវត្តិ​បាញ់​មិន​ធ្លុះ​ ​និង​ការពារ​ការ​បំផ្ទុះ​ដោយ​គ្រាប់​បែក​ដៃ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

អត្ថបទ៖ រដ្ឋ

អត្ថបទពេញនិយម