បឺត​ សង្ឃឹម​ ចូល​វ៉ៃ​​ពាន​​នៅ​​ TV5​ លើក​ទី៣​ រំពឹង​លទ្ធផល​ផ្ទុយ​នឹង​ពីរ​លើក​មុន​

  • 2018-02-13 08:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ បឺត​ សង្ឃឹម​ បាន​ចូល​លេង​ពាន​រង្វាន់​ TV5​ ម្ដង​នេះ​ជា​លើក​ទី៣​ហើយ​ រំពឹង​ថា​ទទួល​បាន​លទ្ធផល​ល្អ​ ជាង​ពីរ​លើក​ចោះ​ ឥលូវ​ស្នៀត​ប្រកួត​ក៏​រីកចម្រើន​ជាង​មុន​ទៅ​ទៀត​ ខណៈ​ការ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន។​

កីឡាករ​ បឺត​ សង្ឃឹម​

បឹត​ សង្ឃឹម​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ពាន​រង្វាន់​របស់​សង្វៀន​ TV5​ នេះ ​រូប​គេ​ធ្លាប់​ចូលរួម​លេង​បាន​ពីរ​លើក​មក​ហើយ​ គឺ​ទម្ងន់​៥៧​ និង​ ៦០​គីឡូក្រាម​ ប៉ុន្តែ​មិន​បាន​ឈ្នះ​ពាន​នោះ​ឡើយ​ ច្រើន​បំផុត​គឺ​បាន​លេខ៣។​ តាម​រយៈ​ជ័យជម្នះ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទឹក​ទី១​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​នា​ប្រកួត​បន្ទាប់​ទៀត។​

កូន​សិស្ស​ បឺត​ ខាំ​ ខាង​លើ​ប្រាប់​ទៀត​ថា​ បេក្ខភាព​លេង​ពាន​រង្វាន់​ TV5 Knock Out Series By Kcement​ ម្ដង​នេះ​ ភាគ​ច្រើន​សមត្ថភាព​មិន​ហួស​ខ្លួន​ឡើយ​ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លាំង​មួយ​ចំនួន​ដែរ។​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លើក​នេះ​ រូប​គេ​ក៏​មិន​បណ្ដោយ​នោះ​ដែរ​ គឺ​ព្យាយាម​ហ្វឹកហាត់​ខ្លាំង​ ដើម្បី​យក​ជ័យជម្នះ​ឆ្លង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ទៀត។​

កីឡាករ​ នួន​ រ៉ាថេន​​ ពេល​សន្លប់​

បឺត​ សង្ឃឹម​ ជា​កូន​សិស្ស​របស់​ជើង​ខ្លាំង​សំបូរ​ល្បិច​ស្នៀត​ប្រយុទ្ធ​ បឺត​ ខាំ​ និង​ជា​បេក្ខភាព​ម្នាក់​ទៀត​ដែល​ឡើង​ទៅ​វគ្គ​ទី២​ ក្រោយ​ផ្ដួល​កីឡាករ​ នួន​ រ៉ាថេន​ ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី១​ នៃ​កម្មវិធី​ដណ្ដើម​ពាន​រង្វាន់​ Knock Out Series By Kcement​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១០ ​កុម្ភៈ​ ឆ្នាំ​២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​