Neymar អាច​លេង​តំបន់​ណា​បើ​ផ្ទេរ​ទៅ Real Madrid?

  • 2018-02-13 07:33:04
  • ចំនួនមតិ

ចន្លោះមិនឃើញ

Neymar ទៅ​ Real Madrid គឺ​ជា​ប្រធាន​បទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​បើ​ទោះ​ជា​វា​ហាក់​មិន​អាច​កើត​មាន​ក្នុង​ពេល​ឆាប់​ៗ​ក៏​ដោយ។

Neymar

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​ទើប​ផ្ទេរ​ពី​ Barcelona ទៅ​ Paris Saint-Germain ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​ ហើយ​កំពុង​ឡើង​កូត​នៅ​ទី​នោះ​ ដូច្នេះ​ការ​វិល​ទៅ​អេស្ប៉ាញ​វិញ​ទាំង​ក្ដៅៗ​បែប​នេះ​ ទំនង​ជា​មិន​ងាយ​ស្រួល​ឡើយ​។

មួយ​រយៈ​នេះ​លេច​ឭ​ដំណឹង​ថា​ Real Madrid ចាប់​អារម្មណ៍​លើ​តារា​ជើង​ឆ្វេង​វ័យ​២៦​ឆ្នាំ​ ហើយ​មិត្ត​ជិតស្និទ្ធ​ Marcelo ដែល​កំពុង​ប្រកប​អាជីព​នៅ​ទី​នោះ​ក៏​បោះ​ពាក្យ​ផង​ដែរ​ថា​ Neymar ពិត​ជា​អាច​ទៅ​ Real នៅ​ថ្ងៃ​អនាគត។​

បើ​សិន​ជា​ទៅ​ Real មែន​​តើ​ Neymar គួរ​លេង​តំបន់​ណា​ត្បិត​ក្រុម​លោក​ Zidane សម្បូរ​ដោយ​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ស្រាប់​ទៅ​ហើយ។ ខាង​ក្រោម​គឺ​ជា​កន្លែង​ដែល​ Neymar អាច​លេង​ដែល​ព្យាករណ៍​ដោយ​ GOAL៕


ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន