ថ្មីរហូត! រោងកុនមានគ្រែគេងចម្លែកបំផុតនៅកម្ពុជា បិទចំថ្ងៃពេលពិសេស

  • 2018-02-13 07:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោង​ភាពយន្ត​ Home Cinema ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ចម្ការ​មន ដែល​ដឹក​នាំ​ដោយ​លោក ហ៊ាង ថារ៉េត អធិការ​រង ចុះ​បង្ក្រាប និង​សម្រេច​បិទ​តែ​ម្ដង បន្ទាប់​ពី​រក​ឃើញ​ថា រោង​ភាពយន្ត​នេះ មិន​មាន​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ឡើយ តែ​បែរ​ជា​មាន​គ្រែ​គេង​សម្រាប់​គូស្នេហ៍​គេង​ទស្សនា​កម្សាន្ត​ទៅវិញ។ ការ​ចុះ​បង្ក្រាប​នេះ គឺ​ស្រប​ពេល​ទិវា​នៃ​ក្ដី​ស្រលាញ់​បាន​មក​ដល់ ទីតាំង​ខាង​លើ​នេះ​អាច​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​យល់​ខុស​អត្ថន័យ នៃ​ទិវា​នេះ​ធ្វើ​ជា​កន្លែង​ណាត់​ជួប​ដ៏​ប្រសើរ។ ​

រូបភាព៖ ហ្វេសប៊ុក

ទីតាំង​បញ្ចាំង​កុន Home Cinema នេះ មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខS-32 ផ្លូវ​ស៊ីលវ័រ ភូមិ៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន ។

រូបភាព៖ ហ្វេសប៊ុក

បើ​តាម​មន្ត្រី​នគរបាល​ខណ្ឌ​ចម្ការ​មន​បាន​ឲ្យដឹងថា ប្រតិបត្តិការ ចុះ​បិទ​ទីតាំង​បញ្ចាំង​កុន​នេះ គឺ​បន្ទាប់​ពី​មាន​ការ​ឯកភាព ពី​ព្រះរាជអាជ្ញារង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោកស្រី កែវ សុគន្ធា ទើប​លោក ហ៊ាង ថារ៉េត បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​តែ​ម្តង។

រូបភាព៖ ហ្វេសប៊ុក

បើ​តាម​ការ​បញ្ជាក់​ពី​លោក ហ៊ាង ថារ៉េត បាន​ឲ្យ​ដឹង​ថា ទីតាំង​បញ្ចាំង​កុន​នេះ គឺ​មាន​ភាព​មិន​ប្រក្រតី ដោយ​វា​ចម្លែក​ត្រង់​ថា មិន​មាន​កៅអី​សម្រាប់អង្គុយមើលទេ ប៉ុន្តែ​គេ​បែរ​ជា​ដាក់​គ្រែពូក សម្រាប់​មនុស្ស​ពីរ​នាក់ គេង​មើល​ទៅ​វិញ៕

ប្រភព៖ ដើមអម្ពិល   អត្ថបទ៖ ដៃគូសារព័ត៌មាន

អត្ថបទពេញនិយម