Mbappe ឆ្នាំ​មុន​​ត្រឹម​ជា​កីឡាករ​ដេក​កន្លែង​ហាត់ ឆ្នាំ​នេះ​១​ខែ​រក​បាន​ជិត​​១,៥​លាន​ដុល្លារ

  • 2018-02-13 07:48:38
  • ចំនួនមតិ

ចន្លោះមិនឃើញ

​Kylian Mbappe ត្រូវ​បាន​គេ​ប្រៀប​ប្រដូច​នឹង​ Thierry Henry បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​លេច​ធ្លោ​ខ្លាំង​​កាល​នៅ Monaco ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់​ផ្ដាច់​ព្រ័ត្រ Champions League កាល​ពី​ឆ្នាំ​មុន។

​អ្វី​ៗ​បាន​ប្រែប្រួល​ជុំវិញ​ជីវិត​របស់​ Mbappe ក្រោយ​ឡើង​ជើងខ្លាំង ប៉ុន្តែ​​ការ​រស់​នៅ​របស់​គេ​មិន​ប្ដូរ​ឡើយ។ ផ្អែក​តាម​កាសែត​បារាំង ​អ្វី​​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង អំឡុង​ពេល​លេច​កេរ្តិ៍ឈ្មោះ​ខ្លាំង​នៅ​ Monaco ​​កីឡាករ​វ័យ​១៩​ឆ្នាំ​​ស្នាក់​នៅ​ក្នុង​ជំរំ​ហ្វឹកហាត់ ដូច​យុវជន​ដទៃ​ជា​ប្រចាំ​។ ម្ដង​ម្កាល​​ពេល​គ្រួសារ​របស់​គេ​មក Monaco ទើប Mbappe ចេញ​ពី​ជំរំ ទៅ​​ស្នាក់​នៅ​​ជាមួយ ម្ដាយ​ឪពុក​និង​ប្អូន​ប្រុស។

យ៉ាងណា​នេះ ជា​រឿង​រ៉ាវ​ឆ្នាំ​មុន ប៉ុន្តែ​ឆ្នាំ​នេះ​មិន​ដូច​​គ្នា​ទេ។ ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ Mbappe បាន​សម្រេច​ចេញ​ពី Monaco មក​ PSG ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សិន(ឆ្នាំ​ក្រោយ​ទិញ​ផ្ដាច់) ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​​ជាង​៣៦​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។ តាម​​ចំនួន​ប្រាក់​ចំណូល​នេះ កីឡាករ​ដែល​មាន​ដើម​កំណើត​​​ក្នុង​ទីក្រុង​ប៉ារីស​អាច​​រក​បាន​ជិត​១,៥​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ឯណោះ។

សម្រាប់​ថ្ងៃ​ស្អែក​ក៏​ជា​ឱកាស​ធំ​របស់​ Mbappe បង្ហាញ​ស្នាដៃ​​កាន់​តែ​​ខ្លាំង ព្រោះ​គេ​ត្រូវ​ជួយ​ PSG លេង​ជើង​ទី​មួយ​ UCL ​នៅ​កីឡដ្ឋាន Santiago Bernabéu ប៉ះ​ជាមួយ Real Madrid៕

​​​


ប្រភព៖ totalsportek ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ