បើ iPhone រក​រឿង​ ដាក់​មួយ​ក្បាច់​នេះ​ទៅ​

  • 2018-02-13 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ទោះ​បី​ជា​ស៊េរី​ចុង​ក្រោយ​ដែល​​ដំណើរ​ការ​លឿន ក៏​នៅ​មាន​ពេល​ខ្លះ​វា​​​គាំង​ស្ញេញ​ ឬ ដំណើរ​ការ​យឺត​ដោយ​សារ​កំហុស​​ឆ្គង​នៃ​ Software មួយ​ចំនួន។ ពេល​ដែល​ iPhone ចាប់​ផ្ដើម​កើត​មាន​ជំងឺ​នេះ​ មាន​វិធី​សាស្ត្រ​មួយ​ដែល​​មាន​ប្រសិទ្ធភាព​បំផុត។

វិធី​សាស្ត្រ​នោះ​គឺ​ជា​ការ​ Force Restart (មាន​ន័យ​ថា​បិទ​ទាំង​បង្ខំ) ហើយ​វិធីសាស្ត្រ​នេះ​​ដំណើរ​ការ​ខុសៗ​គ្នា​ទៅ​តាម​ម៉ូដែល​​ iPhone នីមួយៗ។

iPhone X

​​ដោយ​សារ​គ្មាន​ប៊ូតុង​ Home ហេតុ​នេះ​ដំណើរ​ការ​ Force Restart លើ​ iPhone X មាន​លក្ខណ​ចម្លែក​បន្តិច​ ដោយ​ដំបូង​ចុច​លើ​ប៊ូតុង​បើក​សំឡេង (ចុច​តែ​មួយ​ភ្លែត) ​រួច​ដក​ដៃ​ចេញ ក្រោយ​មក​ចុច​លើ​ប៊ូតុង​បន្ថយ​សំឡេង។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ចំហៀង​ខាង​ស្ដាំ​ រហូត​ដល់​​ផ្ទាំង​អេក្រង់​រលត់។ ចំពោះ​ iPhone 8/8 Plus ក៏​ត្រូវ​ធ្វើ​ដូច​គ្នា​នេះ​ដែរ។

iPhone 7/7 Plus

ត្រូវ​ចុច​លើ​ប៊ូតុង​បន្ថយ​សំឡេង និង​ប៊ូតុង​ Sleep/Wake (ប៊ូតុង​នៅ​ខាង​ស្ដាំ) ​ដំណាល​គ្នា​ឲ្យ​ជាប់​រយៈពេល​ប្រហែល ១០ វិនាទី។ ភ្លាម​នោះ​អេក្រង់​នឹង​រលត់​ដោយ​ឯកឯង។

iPhone 6s/6s Plus ចុះ​ក្រោម

ដើម្បី​ Force Restart លើ​ iPhone ម៉ូដែល​មុនៗ​ ​ត្រូវ​ចុច​លើ​ប៊ូតុង​ Home មុន (ចុច​ឲ្យ​ជាប់​កុំ​ដក​ដៃ)​ រួច​ចុច​លើ​ប៊ូតុង​ Sleep/Wake ដោយ​ចុច​ប្រមាណ​ ១០ វិនាទី៕

ប្រភព៖ ios.gadgethacks   ប្រែ​សម្រួល៖ សុខហេង