បញ្ហាសុខភាពធ្វើឲ្យ សាយ សៀរ៉ា មិនបានជួបជុំមិត្តភ័ក្ដិសិល្បៈក្នុងថ្ងៃពិសេស
- 2018-02-13 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាសុខភាពធ្វើឲ្យ សាយ សៀរ៉ា មិនបានជួបជុំមិត្តភ័ក្ដិសិល្បៈក្នុងថ្ងៃពិសេស
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំនៅថ្ងៃ ១៤ កុម្ភៈ សាយ សៀរ៉ា តែងតែធ្វើពិធីជប់លៀងខួបកំណើតរបស់ខ្លួន ក្នុងគោលបំណងជួបជុំមិត្តភ័ក្ដិសិល្បៈ និងសាច់ញាតិបងប្អូន។
សាយ សៀរ៉ា បានឲ្យដឹងថា នៅថ្ងៃទី១៤ កុម្ភៈ ស្អែកនេះគឺជាថ្ងៃខួបកំណើតរបស់ខ្លួនក្នុងវ័យ ៣៥ ឈានចូល ៣៦ ឆ្នាំតែគួរឲ្យស្ដាយលោកមិនបានធ្វើពិធីជប់លៀងជួបជុំមិត្តភ័ក្ដិ ដូចរាល់ឆ្នាំនោះទេព្រោះតែបញ្ហាសុខភាពមិនទាន់អំណោយផល។
កំលោះសង្ហាមកពីខេត្តកំពង់ចាមរូបនេះថា៖"ថ្ងៃ១៤កុម្ភៈនេះជាថ្ងៃខួបកំណើតបង តែបងអត់ធ្វើទេ ព្រោះបងឈឺក្រពះ បើកាលណាយើង អញ្ជើញមិត្តភ័ក្ដិ ពុកម៉ែបងប្អូនមកជួបជុំគ្នា ពេលហ្នឹងគាត់ពិសាប៊ីយែ ហើយត្រូវការជល់កែវជាមួយយើង ដល់ពេលយើងជាម្ចាស់កម្មវិធីឈឺអត់បានជល់កែវជាមួយ គាត់អត់សប្បាយទេ ដល់អ៊ីចឹងទៅបងសម្រេចថាអត់ធ្វើតែម្ដងទៅ"។