អបអរសាទរ! ផ្លូវដែកតភ្ជាប់ពីបាងកក មកកម្ពុជាសង់រួចរាល់ជាស្ថាពរ

  • 2018-02-13 09:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ការ​គ្រោង​ទុក ពេល​នេះ​ផ្លូវដែកកម្ពុជា-ថៃ ត្រូវ​បាន​ភ្ជាប់​ពី​បាងកក-ដល់​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​បាន​សាង​សង់​រួចរាល់​ជា​ស្ថាពរ​ហើយ​នៅ​ថ្ងៃនេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។

រូបភាព៖ ក្រសួងសាធារណការ

ដើម្បី​ឆ្លើយតប និងការចូលរួមកាត់បន្ថយចំណាយលើការដឹកជញ្ជូន និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ព្រម​ទាំង​ការ​កក​ស្ទះ​ចរាចរណ៍ ក្រសួង​សាធារណការ​គ្រោង​ដាក់​ដំណើរ​ការ​សាកល្បង នូវ​ការ​ផ្ដល់​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នេះ​នៅ​មុន​ឱកាស​ចូល​ឆ្នាំខ្មែរ។

រូបភាព៖ ក្រសួងសាធារណការ

ក្រៅ​ពី​ផ្លូវ​ដែក​ខាង​លើ​នេះ កម្ពុជា​គ្រោង​នឹង​ដាក់​ដំណើរ​ការ​ផ្លូវ​ដែក​ជា​ច្រើន​ខ្សែ​ទៀត​ដូចជា៖

១. ការ​សាងសង់​ផ្លូវ​ដែក​ពី​ស្ថានីយ ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នឹង​ត្រូវ​បញ្ចប់ និងត្រូវ​​សម្ពោធ​ឲ្យ​ដាក់​ ប្រើប្រាស់​ជា​ផ្លូវការ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ហើយ។

២. បញ្ចប់​ការ​ជួសជុល​ និង​ស្ដារ​ផ្លូវ​ដែក​ទិស​ខាង​ជើង ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។

៣. ចរចា​បញ្ចប់ និង​ចុះ​ហត្ថលេខា​ព្រមព្រៀង​បច្ចេកទេស និង​នីតិវិធី​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​កម្ពុជា-ថៃ

៤. បញ្ចប់​ការ​សាងសង់​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ប៉ោយប៉ែត

៥. រៀបចំ​ទទួល​ទូរ​រថភ្លើង និង​បើក​ការ​តភ្ជាប់​ជា​រវាង​ផ្លូវ​ដែក​កម្ពុជា-ថៃ ជា​ផ្លូវ​ការ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា

រូបភាព៖ ក្រសួងសាធារណការ

ពាក់ព័ន្ធ​នឹង​ផ្លូវ​ដែក​នេះ​ដែរ​មាន​គម្រោង​ផ្សេង​ទៀត​កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំ​នា​បច្ចុប្បន្ន​នេះរួមមាន​៖

១​. ការ​ស្ដារ​ផ្លូវ​ដែក​ពី​ពោធិ៍សាត់ បាត់ដំបង-ប៉ោយប៉ែត និង​ព្រំប្រទល់​កម្ពុជា​-ថៃ ប្រវែង​២១៦​គីឡូម៉ែត្រ

៤. កំពុង​សិក្សា​ការ​សាងសង់​រថភ្លើង​ស្វ័យ​ប្រវត្តិ​លើ​អាកាស AGT នៅ​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ វឌ្ឍនៈ