Spurs លើក​ទ័ព​ទៅ​វាយ​បន្ទាយ​ Juventus បែក​ឬ​អត់​នៅ​ UCL យប់​នេះ​?

  • 2018-02-13 09:13:01
  • ចំនួនមតិ 2 | ចំនួនចែករំលែក 41

ចន្លោះមិនឃើញ

ការ​ប្រកួត UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ នឹង​ចាប់​ផ្ដើម​២​គូ​នៅ​យប់​នេះ​ វេលាម៉ោង ២:៤៥នាទី រំលងអាធ្រាត្រ ក្នុង​នោះ​ជំនួប​ដែល​រំពឹង​ថា​ល្អ​មើល​គឺ​ការ​ប៉ះ​គ្មារវាង​ក្រុម​ខ្លាំង​២​នៅ​អឺរ៉ុប​គឺ Juventus មក​ពី​អ៊ីតាលី​ និង​ Tottenham Hotspur របស់​អង់គ្លេស។

Juventus បច្ចុប្បន្ន​ឈរ​លេខ២​នៅ Series A កំពុង​ប្រដេញ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​កំពូល​តារាង​ Napoli ខណៈ​ Spurs វិញ​ឈរ​លេខ៥​នៅ Premier League តែ​ខុស​ត្រូវ​គ្នា​ជាមួយ​ក្រុម​លេខ​២​ Manchester United តែ ៤​ពិន្ទុ​ប៉ុណ្ណោះ។ កំពុង​ខ្លាំង​រៀង​ខ្លួន​តើ​ក្រុម​ទាំង​២​មួយ​ណា​ឈ្នះ?

ជើង​កីឡាករ៖

Juventus៖ ម្ចាស់ផ្ទះ​អាច​​អវត្តមាន​កម្លាំង​សំខាន់​មួយ​ចំនួន​ដោយសារ​របួស​ដូចជា Paulo Dybala, Juan Cuadrado និង​ Blaise Matuidi ដូច្នេះ​ជម្រើស​១១​នាក់​អាច​ជា​ Buffon; Rugani, Chiellini, Benatia, Sandro; Marchisio, Pjanic, Khedira; Bernardeschi, Higuain និង​ Mandzukic។

Tottenham៖ Toby Alderweireld និង​ Kyle Walker-Peters សុទ្ធ​តែ​របួស​តែ​អ្នក​ផ្សេង​គ្មាន​បញ្ហា​អ្វី​ទេ​ដូច្នេះ​ជម្រើស​១១​នាក់​អាច Lloris; Trippier, Vertonghen, Sanchez, Davies; Dembele, Dier, Eriksen, Alli, Son និង​ Kane។

ស្ថិតិ​មួយ​ចំនួន​៖

  • យប់​នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​រវាង​ក្រុម​ទាំង​ពីរ​នៅ​ការប្រកួត​ UEFA Champions League។

  • Juventus មិន​ដែល​ចាញ់​ទេ​នៅ​ការ​ប្រកួត​ Champions League ក្នុង​ទឹកដី​ ២២​ប្រកួត​ចុង​ក្រោយ​ក្នុង​នោះ​ឈ្នះ ១៤ និង​ស្មើ​៨។

  • Tottenham គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​៤​ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ Champions League រដូវ​កាល​នេះ​ ជាមួយ Barcelona, Besiktas និង​ Liverpool។

  • Harry Kaneបង្កើត​ឲ្យ​មាន​គ្រាប់​បាល់​ ៨​គ្រាប់​ ស្មើ​នឹង​៥៣​%​នៃ​គ្រាប់​បាល់​ទាំង​អស់​របស់​ Spurs នៅ​ Champions League ក្នុង​នោះ​ស៊ុត​៦​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​២៕ ព្យាករណ៍​គូ​នេះ​គឺ ១-១​


ប្រភព៖ Sky Sports   អត្ថបទ៖ វិរ័ត្ន