តូច​តែ​ខ្លឹម! កូនៗ​តារា​ល្បី​ទាំង​នេះ​នៅ​ល្អិត​ទេ​ តែ​តម្លៃ​ខ្លួន​ខ្ពស់អស់​ស្ទះ

  • 2018-02-14 00:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

កុមារ​តូចៗ​ដែល​ត្រូវ​ជា​កូន​បង្កើត​របស់​កំពូល​តារា​ល្បីៗ​ថៃ​ ៥​រូប​កំពុង​អង្រួន​វិស័យ​សិល្បៈ​ពេញ​ទំហឹង​ហើយ​ នា​ពេល​បច្ចុប្បន្ន​នេះ។ ក្រៅ​ពី​មុខមាត់​គួរ​ឲ្យ​ស្រឡាញ់​ ក្មេង​តូច​ទាំង​នោះ​ ក៏​មាន​សមត្ថភាព​មិន​ធម្មតា​ទាក់ទង​នឹង​សិល្បៈ​ មិន​ចាញ់​ឪពុក​ម្ដាយ​ពួកគេ​ប៉ុន្មាន​ដែរ។ អ្វីដែល​កាន់​តែ​ពិសេស​ មាន​វ័យ​ក្មេង​នៅ​ឡើយ​ ប៉ុន្តែ​ប្រិយមិត្ត​នឹង​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​ កុមារា កុមារី​ទាំង​ ៥​នេះ​អាច​រក​លុយ​បាន​ច្រើន​គួរសម​ពី​ការងារ​សិល្បៈ។

១. កុមារី​ Mali

កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ Por និង​ Bow មាន​តម្លៃ​ខ្លួន​ខ្ពស់​មិន​ចាញ់​តារាវ័យ​ជំទង់ទេ​ ពោល​នាង​ទទួល​បាន​ ២០ម៉ឺនបាត (ប្រហែល ៦ ៣០០ដុល្លារ)​ ពី​ការងារ​១។

២. កុមារា​ Prote

កាន់​តែ​ខ្លឹម​ តម្លៃ​ខ្លួន​កូន​ប្រុសរបស់ Pei Panward គឺ​ខ្ទង់​ ២០ម៉ឺន​បាត​ (ប្រហែល ៦ ៣០០ដុល្លារ)​ ឯណោះ​ពី ការងារ។

៣. កុមារី​ Nada

ចំណែក​ក្មេង​តូច​កូន​ស្រី​របស់​តារា​សម្ដែង​ Brook និង​ Kob Suvanant នេះ​វិញ​ ក៏​ចាប់​ផ្ដើម​រះ​លើ​វិថី​សិល្បៈ​គួរ​សម​ដែរ​នា​ពេល​បច្ចុប្បន្ន​ ហើយ​ចំណូល​ដែល​នាង​អាច​រក​បាន​គឺ​ ពី​ ១៥ម៉ឺន​ ទៅ​ ២០​ម៉ឺន​បាត (ប្រហែល៤ ៧០០ ទៅ​ ៦ ៣០០ដុល្លារ) ពី​ការងារ​១។

៤. កុមារី​ Pao Pao

កូន​ស្រី​របស់​ Bie និង​ Gubgib រូបនេះ​ក៏​ខ្លាំង​មិន​ធម្មតា​ដែរ​ ព្រោះ​នៅ​តូច​ល្អិត​ទេ​ ប៉ុន្តែ​នាង​អាច​រក​បាន​ ដល់​ទៅ​ ១៥ម៉ឺន​បាត​ (ប្រហែល ៤ ៧០០ដុល្លារ) ពី​ការងារ​មួយ។

៥. កុមារី​ Lai La

ក្មេង​តូច​ម្នាក់​នេះ​ គឺ​ជា​កូន​ស្រី​របស់​តារា​សម្ដែង​ Paula Taylor។ នាង​អាច​រក​បាន​ ៥​ម៉ឺន​ ទៅ​ ១​០ម៉ឺនបាត (ប្រហែល​ ១៥០០ ទៅ ៣០០០ដុល្លារ) ឯណោះ​ពី​កម្មវិធី​ ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ និង​ថត​រូប​ផ្សេងៗ៕


ប្រភព៖ thaistarnews ប្រែ​សម្រួល៖ យី សុធារី