សំណាង​ថា​មិន​ត្រូវ​មែន ទៅ​មើល​ម៉ុងសាយ​កោះ​ពេជ្រ​សោះ បែរ​ត្រូវ​រង្វាន់ ១ ម៉ឺន​ដុល្លារ

  • 2018-02-13 09:57:27
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នក​ខេត្ត​ព្រៃវែង​ម្នាក់ មាន​រាសី​ឡើង​ខ្ពស់​កប់​ពពក ត្រូវ​រង្វាន់​ប្រាក់​សុទ្ធ ១ ម៉ឺន​ដុល្លារ​ក្ដៅៗ បន្ទាប់​ពី​ទៅ​មើល​ម៉ុងសាយ នៅ​ក្នុង​កម្មវិធី​ជប់លៀង មហា​សំណាង របស់​ស្រាបៀរ​អង្គរ កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។

បុរស​មាន​សំណាង​ម្នាក់​នោះ មាន​ឈ្មោះ​ថា ម៉ាង សំហឿន អាយុ ២៨ ឆ្នាំ បាន​ចូល​មើល​គេ​សម្ដែង​លោត​ម៉ុងសាយ​ហក់​រំលង​បង្គោល រួច​បន្ត​មើល​ការ​ប្រគំតន្ត្រី​ក្នុង​កម្មវិធី​ជប់លៀង មហា​សំណាង ធម្មតា​ប៉ុណ្ណោះ តែ​ចៃដន្យ​អី លោក​ក៏​ទិញ​ស្រាបៀរ Angkor Premium Beer ប៉ុន្មាន​កំប៉ុង ស្រាប់​តែ​គាស់​មក​ត្រូវ​រង្វាន់​ភ្លាមៗ​នៅ​កន្លែង​តែ​ម្ដង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក សំហឿន។

លោក ម៉ាង សំហឿន (កណ្ដាល)

ពិធី​ជប់​លៀង មហា​សំណាង របស់​ស្រាបៀរ​អង្គរ នៅ​កោះពេជ្រ ធ្វើ​ឡើង​ដើម្បី​អបអរ​ចូល​ឆ្នាំ​ចិន និង​ផ្ដល់​សំណាង​រង្វាន់​សរុប ៥ លាន​ដុល្លារ ក្នុង​នោះ​មាន​ការ​ឡក​ម៉ុងសាយ របាំ​នាគ របាំ​សូត្រ របាំ​វាយ​ស្គរ ចែក​មី​នាំ​សំណាង​ហ្វ្រីៗ ១ ពាន់​ចាន និង​ការ​ប្រគំតន្ត្រី​ដល់​ជិត​ពាក់​កណ្ដាល​យប់ ខណៈ​មនុស្ស​រាប់​ពាន់​ឯណោះ​នាក់​បាន​ចូលរួម។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​សំណាង​ឈ្នះ​រង្វាន់​សរុប ៥ លាន​ដុល្លារ​ដូច​បុរស​ខាង​លើ សូម​ចូល​ទៅ​ផេក​ហ្វេសប៊ុក Angkor Beer

លោក ម៉ាង សំហឿន មក​ទទួល​រង្វាន់​ប្រាក់​សុទ្ធ ១ ម៉ឺន​ដុល្លារ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ នៅ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ

ដោយ៖ វិទូ