មុខភូមិគ្រឹះសម្ដេច មានឡានមួយចតចោលរាល់ថ្ងៃ កុំច្រឡំរេចង្កូតចូលប្រយ័ត្នទឹកភ្នែក

  • 2018-02-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​ជា​រថយន្ត​សមត្ថកិច្ច​នៅ​ចាំ​ដឹក​ម៉ូតូ អ្នក​ជិះ​បញ្ច្រាស​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ មុខ​ភូមិ​គ្រឹះ​សម្ដេច​តេជោ ហ៊ុន សែន រាល់​ថ្ងៃ​​តាំង​ពី​ព្រឹក​ទល់​យប់​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​មាន​អ្នក​ជិះ​ឲ្យ​ចាប់​​មិន​លស់​ថ្ងៃ​ឡើយ។

រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ

អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​តែង​ប្រចាំ​ការ​នៅ​បរិវេណ​នោះ ដើម្បី​ចាប់​អ្នក​ជិះ​បញ្ច្រាស​ចាប់​ពី​វេលា​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង​១០​យប់។ យានយន្ត​ដែល​ចាប់​បាន ត្រូវ​​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍ ជើង​គោក​នៃ​ស្នងការ​ដ្ឋាននគរ​បាល​រាជធានីភ្នំពេញ ដើម្បី​ធ្វើ​ការ​អប់រំ​ណែនាំ​និង​ពិន័យ​តាម​នីតិវិធី។

រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ

ដូច្នេះ​ហើយ សូម​អ្នក​ដំណើរ​ទាំង​ឡាយ​ត្រូវ​គោរព​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន មិន​ត្រូវ​ជិះ​បញ្ច្រាស​ និង​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល​បើកបរ​ចំពោះ​ម៉ូតូ មិន​ថា​ជិត​ឬ​ឆ្ងាយ តំបន់​ណា​នោះ​ទេ ទោះ​គ្មាន​សមត្ថកិច្ច​ចាំ​ចាប់​ពិន័យ​ដឹក​ដាក់​ឡាន​ក៏​ដោយ៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ