ក្រុមហ៊ុន​ដៃគូ Apple ចង់​ងាក​ផលិត​កាមេរ៉ា​​វិញ​ម្តង លក់តម្លៃ​ធូរ​ៗ​ដល់អតិថិជន

  • 2018-02-14 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃ​គូ​សំខាន់​បំផុត​របស់​ក្រុមហ៊ុន Apple ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា Foxconn បាន​ប្រកាស​ពី​គោល​បំណង​ក្នុង​ការ​ផលិត​កាមេរ៉ា​ដែល​អាច​ថត​វីដេអូ​នូវ​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ​ជាមួយ​ក្រុមហ៊ុន RED Digital Cinema។

ថ្លែង​នា​ពិធី​ជប់លៀង​ស្ថាបនិក​ក្រុមហ៊ុន​តៃវ៉ាន់​លោក Terry Gou បាន​ប្រកាស​ថា​ក្រុមហ៊ុន​ទាំង ២ នឹង​ពិភាក្សា​លើ​គោលដៅ​ផលិត​កាមេរ៉ា​អាច​ថត​ភាពយន្ត​ដល់​កម្រិត 8K ជាមួយ​តម្លៃ​ត្រឹម ១ ភាគ ៣ នៃ​ពពួក​កាមេរ៉ា​បច្ចុប្បន្ន បន្សំ​នឹង​ទំហំ​តួ​ខ្លួន​ក៏​ដូច​គ្នា។

ជា​ផល​ចំណេញ​ខណៈ​ទើប​តែ​ទិញ​ផ្នែក​ផ្គត់ផ្គង់​នៃ​ក្រុមហ៊ុន Sharp ដែល​ផ្តល់​ឲ្យ Foxconn មាន​ឱកាស​ផលិត​គ្រឿង​បង្គំ​សម្រាប់​កាមេរ៉ា​ឌីជីថល​និង​អេក្រង់ ដូច​ជា​បច្ចេកវិទ្យា​ឈីប​ក្នុង​ការ​បញ្ចូល​ជាមួយ Image Sensors។​​

រំឭក​ដែរ​ថា​ Foxconn បច្ចុប្បន្ន​ជា​អ្នក​​ផ្គត់ផ្គង់​ដំឡើង iPhone ឲ្យ Apple ប្រមាណ ៧០ ភាគរយ​នៃ​ចំនួន​លក់​សរុប ដោយ​ស្មើ​នឹង ៥០ ភាគរយ​នៃ​ទំហំ​អាជីវកម្ម​របស់​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​ចង់​បាន​ផល​ចំណេញ​មួយ​កម្រិត​ផ្សេង​ទៀត។ នេះ​បើ​តាម​សារព័ត៌មាន Nikki Asian Review បាន​ចុះ​ផ្សាយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម