សម្រង់សម្ដីមុខ​ផ្នែក​ជំនួញ​ល្បីៗ​ទាំង ៩​ របស់​លោក​ ត្រាំ ដែល​អាច​ធ្វើ​ឲ្យ​លោក​អ្នក​ហ៊ាន​ប្រថុយ​ជាង​មុន

  • 2018-02-13 11:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ​អាច​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន ចាត់​ទុក​ជា​ប្រធានាធិបតី​ពោរពេញ​ដោយ​ភាព​ចម្រូងចម្រាស ដោយ​សារ​ការ​ប្រើ​ពាក្យ​ពេចន៍​ឆៅ គ្មាន​ភាសា​ការ​ទូត ឬ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ប្លែក​ៗ​របស់​លោក​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា មុន​ក្លាយ​ជា​ប្រធានាធិបតី​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី ១ លោក​គឺ​ជា​អ្នក​ជំនួញ​មួយរូបដ៏​ជោគ​ជ័យ។ ខាង​ក្រោម​នេះ ជា​សម្រង់​សំដី​ទាក់ទិន​នឹង​វិស័យ​មុខ​ជំនួញ​ទាំង ៩​ឃ្លាល្បីៗ របស់​លោក ដែល​លោក​អ្នក​អាច​យក​ទៅ​គិត​ពិចារណា៖

៩. ពេល​ខ្លះ​ការ​វិនិយោគទុន​ដ៏​ល្អ​បំផុត​របស់​អ្នក គឺ​ជា​ការ​វិនិយោគ​ទុន ដែល​អ្នក​មិន​បាន​ធ្វើ។

៨.ភាព​ខុស​គ្នា​រវាង អ្នក​ជោគជ័យ និង​អ្នក​បរាជ័យ គឺ​ស្ថិតលើភាពប៉ិនប្រសប់ក្នុង​ការដោះស្រាយបញ្ហារបស់​អ្នក​ទាំង​នោះ ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​ថ្មី​ក្នុង​ជីវិត។

៧.សេចក្ដី​ក្លាហាន​មិន​មែន​ជា​អវត្តមាន​នៃ​ការ​ភ័យ​ខ្លាច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​សមត្ថភាព​មួយ​ដែល​អាច​ឲ្យ​មនុស្ស​ធ្វើ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព បើ​ទោះ​ជា​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​យ៉ាង​ណា​ក៏​ដោយ។

៦.គ្មាន​របស់​ ឬគោលដៅដ៏​អស្ចារ្យ​ណាក្នុង​លោក​ អាច​សម្រេច​បាន​ដោយ​គ្មាន​ឆន្ទៈ​នោះ​ទេ។

៥.នៅ​ចុង​បញ្ចប់ ភាព​ជោគជ័យ​របស់​អ្នក មិន​មែន​ត្រូវ​បាន​វាស់​លើ ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​របស់​អ្នក​ឡើយ។ អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​ទៅ​វិញ​ទេ ដែល​ជាកត្តា​កំណត់​ភាព​ជោគជ័យ​របស់​អ្នក។

៤.គិត​ឲ្យ​ធំ ហើយ​ធ្វើ​ឲ្យ​បាន។

៣.ស្ដាប់​តាម​អារម្មណ៍​របស់​អ្នក​មុន​នឹង​សម្រេច​ចិត្ត​អ្វី​មួយ បើ​ទោះ​ជា​ការ​សម្រេច​ចិត្ត​នោះ មើល​ទៅ​ហាក់​ដូចជាល្អ​ណាស់យ៉ាងណាក៏​ដោយ។

២.ខ្ញុំ​ព្យាយាម​រៀន​សូត្រ​ពី​អតីត​កាល ប៉ុន្តែ​ខ្ញុំ​គ្រោង​ផែន​ការ​ទៅ​ថ្ងៃ​អនាគត​របស់​ខ្ញុំ ដោយ​ផ្អែក​ ១០០% លើ​អ្វី​ដែល​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន។

១.មើល ស្ដាប់ និង​រៀន​សូត្រ។ អ្នក​មិន​អាច​ចេះ​​អ្វី​ៗ​គ្រប់​យ៉ាង​នោះ​ទេ។ បើ​សិន​ជា​មាន​អ្នក​ដែល​គិត​ថាខ្លួន​ឯង​ចេះ​គ្រប់​យ៉ាង អ្នក​ហ្នឹង​ហើយ​នឹង​ស្ថិត​ក្នុង​ភាព​អន់​ខ្សោយ​អស់​មួយ​ជីវិត៕

ប្រភព៖ Entrepreneur   ប្រែ​សម្រួល៖ ហ៊ីម រស្មី