១០ សន្លឹកប្លែកៗស្អាតៗ​បង្ហាញ​ពី​ទិដ្ឋភាព​ព្រឹត្តិការណ៍សំខាន់ៗក្នុងពិភព​លោកកើត​ឡើង​នៅ​អាទិត្យ​មុន

  • 2018-02-13 12:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ល្បី​ឈ្មោះ​ចិន Xinhua កាល​ពី​ពេល​ថ្មីៗ​នេះ ទើប​តែ​ជ្រើស​រើស​យ៉ាង​សម្រាំង​នូវ​រូបថត​ចំនួន ១០សន្លឹក​ដែល​ស្អាត និង​ប្លែក​ហើយ​សង្ខេប​ពី​ព្រឹត្តិការណ៍​ពិភពលោក​សំខាន់​ៗ ដែល​កើត​ឡើង​កាល​ពី​​សប្ដាហ៍​មុន៖

១.រូប​សំណាក់​មួយ​ធ្វើ​ពី​ទឹកកក​ដែល​ដាក់​តាំង​ ក្នុង​កម្មវិធី​រូប​សំណាក់​ទឹកកក​អន្តរជាតិ​លើក​ទី ២០ នៅ​ប្រទេស​ Latvia (ថ្ងៃ​ទី ៩ កុម្ភៈ ឆ្នាំ ២០១៨)។

២.រូប​ថត​អំពី សិល្បករ​ម្នាក់​ធ្វើ​ការ​សម្ដែង​ជាមួយ​ភ្លើង ដើម្បី​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) (ថ្ងៃ​ទី ១០​កុម្ភៈ ឆ្នាំ ២០១៨)។

៣.ទិដ្ឋភាព​ភ្លើង​គោម ក្នុង​ទីក្រុង Wuzhen ខេត្ត​ Zhejiangប្រទេស​ចិន (ថ្ងៃ​ទី ៨ កុម្ភៈ ឆ្នាំ ២០១៨)។ ការ​តាំង​ភ្លើង​គោម​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ២​មីនា​ឆ្នាំ ២០១៨។

៤.រូប​ប៉េងប៉ោង​រាង​បេះដូង ហោះ ក្នុង​អំឡុង​កម្មវិធី​ប៉េងប៉ោង​អន្តរជាតិ​លើក​ទី ២២ ធ្វើ​នៅ​ខេត្ត Pampanga ប្រទេស​ហ្វីលីពីន (ថ្ងៃ​ទី ៨កុម្ភៈ ឆ្នាំ ២០១៨)។

៥.រូប​​តារា​បង្ហាញ​ម៉ូត​មួយ​ដួង ថត​ដោយ​បច្ចេកទេស Multi-Exposure ក្នុង​អំឡុង​កម្មវិធី New York Fashion Week ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​New York សហរដ្ឋអាមេរិក (ថ្ងៃ​ទី ៨កុម្ភៈ ឆ្នាំ ២០១៨)។

៦.ទិដ្ឋភាព​ការ​ហែ​ក្នុង​កម្មវិធី​ដ៏​ល្បីល្បាញ Carnival ក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល (ថ្ងៃ​ទី ៩កុម្ភៈ ឆ្នាំ ២០១៨)។

៧.ការ​បង្ហោះ​គ្រាប់​រ៉ុកកែត​ធន់​ធ្ងន់ Falcon របស់​ស្ថាប័ន SpaceX ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ​ Floridaសហរដ្ឋអាមេរិក (ថ្ងៃ​ទី ៦កុម្ភៈ ឆ្នាំ ២០១៨)។

៨.យន្តហោះ​របស់​កងទ័ព​ជើង​អាកាស​ឥណ្ឌូណេស៊ី ត្រូវ​បាន​ដាក់​ឲ្យ​ហោះ​ហើរ​ក្នុង​កម្មវិធី Singapore Airshow ក្នុង​ប្រទេស​សឹង្ហបុរី (ថ្ងៃ​ទី ៤កុម្ភៈ ឆ្នាំ ២០១៨)។

៩.ការ​បើក​ជា​ផ្លូវការ​នូវ​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ២០១៨ នៅ ទី​ក្រុង PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង (ថ្ងៃ​ទី ៩កុម្ភៈ ឆ្នាំ ២០១៨)។

១0.ការ​សម្ដែង​របស់​សិល្បករ​ក្នុង​ការ​បើក​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ ២០១៨ នៅ ទី​ក្រុង PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង (ថ្ងៃ​ទី ៩កុម្ភៈ ឆ្នាំ ២០១៨)។

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ ហ៊ីម រស្មី