ទើបទិញ iPhone ថ្មី ខ្លាចបាត់លេខទូរសព្ទចាស់ កុំភ័យឲ្យសោះ
- 2018-02-14 23:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបទិញ iPhone ថ្មី ខ្លាចបាត់លេខទូរសព្ទចាស់ កុំភ័យឲ្យសោះ
ចន្លោះមិនឃើញ
ពេលអ្នកត្រូវការប្តូរទូរសព្ទ iPhone ថ្មី ទិន្នន័យសំខាន់មួយមិនអាចខ្វះបានគឺបញ្ជីលេខទូរសព្ទនេះឯង។ មានវិធីជាច្រើនដែលអាចចម្លងទិន្នន័យលេខទូរសព្ទពី iPhone ចាស់ទៅ iPhone ថ្មី។
ការចម្លងបញ្ជីលេខទូរសព្ទទៅកាន់ iPhone ថ្មី
ការចម្លងបញ្ជីលេខទូរសព្ទដោយប្រើ iCloud
បើអ្នករៀបចំទូរសព្ទថ្មីរួចរាល់ ហើយចង់ចម្លងបញ្ជីលេខទូរសព្ទ ដោយមិន Factory Reset ទូរសព្ទទាំងស្រុង។ អ្នកអាចធ្វើបានដោយប្រើ iCloud។
ការចម្លងបញ្ជីលេខទូរសព្ទដោយប្រើ iTunes
បើអ្នកមិនប្រើ iCloud អ្នកអាចប្រើ iTunes ដើម្បីចម្លង Contacts ពី iPhone មួយទៅកាន់ iPhone មួយបាន។
បើចៃដន្យ ទូរសព្ទអ្នកបាត់ ឬខូច អ្នកនៅមានឱកាស ករណីអ្នករៀបចំបើកដំណើរការ Back up បានត្រឹមត្រូវជាមួយ iCloud មួយ។ iPhone នឹងធ្វើការ Backup រាល់ពេលអ្នកដោតភ្ជាប់សាកថាមពល ពិតណាស់ត្រូវមានអ៊ីនធឺណិត។ ដូច្នេះ អ្នកអាចអនុវត្តការ Restore បញ្ជីលេខទូរសព្ទពី iPhone ចាស់តាមវិធីខាងលើបាន។
បើអ្នកមិនមាន iCloud back up អ្នកប្រហែលជាមាន Back up ក្នុងកម្មវិធី iTunes ហើយអាចអនុវត្តតាមវិធីប្រើ iTunes បាន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ