ចេញ​ពិន្ទុ​បន្ទះ​ឈីប​ Galaxy S9/S9+ វ៉ា​ដាច់​ Snapdragon 845 ផុយ​

  • 2018-02-14 01:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​ ១១ ថ្ងៃ​ទៀត​ Galaxy S9/S9+ នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ហើយ​​មក​ទល់​ពេល​នេះ​ព័ត៌មាន​អំពី​ស្មាតហ្វូន​កំពូល​នេះ​ត្រូវ​គេ​ដឹង​​ខ្ទេច​ខ្ទី​ស្ទើរ​គ្មាន​សល់។ ​ចុង​ក្រោយ​គេ​នេះ​គឺ​ដំណឹង​អំពី​សមត្ថភាព​បន្ទះ​ឈីប​ Exynos 9810 ដែល​នឹង​ប្រើ​លើ​ Galaxy S9/S9+។

តាម​រយៈ​លទ្ធផល​ធ្វើ​តេស្ត​តាម​កម្មវិធី​ Benchmark ចំពោះ​ Galaxy S9/S9+ ប្រើ​បន្ទះ​ឈីប​ Exynos បង្ហាញ​ថា​ដំណើរ​ការ​​ Single-Core ទទួល​បាន​ ៣៦៤៨ ពិន្ទុ និង Multi-Core ទទួល​បាន​ ៨៨៩៤ ពិន្ទុ។ ពិន្ទុ​នេះ​ធ្វើ​ឲ្យ​​បន្ទះ​ឈីប​ Exynos ជំនាន់​ចុង​ក្រោយ​ផលិត​ដោយ​ Samsung អាច​យក​ឈ្នះ​បន្ទះ​ឈីប​ Snapdragon 845 ដែល​មាន​ពិន្ទុ​ ២៣៧៨ លើ​ដំណើរ​ការ​ Single-Core និង Multi-Core មាន ៨១៣២ ពិន្ទុ។

ត្បិត​ថា​​ពិន្ទុ​របស់​បន្ទះ​ឈីប​​ Exnynos អាច​យក​ឈ្នះ​ Snapdragon ប៉ុន្តែ​​បើ​ប្រៀប​ធៀប​នឹង​បន្ទះ​ឈីប​ A11 របស់​ Apple នៅ​ចាញ់​គ្នា​បន្តិច​បន្តួច។

គួរ​ដឹង​ថា​ Galaxy S9/S9+ នឹង​ប្រើ​បន្ទះ​ឈីប​ពីរ​ប្រភេទ​គឺ​ Snapdragon 845 សម្រាប់​លក់​នៅ​សហរដ្ឋអាមេរិក​ និង Exynos 9810 សម្រាប់​លក់​នៅ​កូរ៉េ​ខាង​ត្បូង, ចិន និង​ទីផ្សារ​ជា​ច្រើន​ទៀត៕​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង