ញាក់សាច់! អ្នកណាមិនបះសក់ បើកំពុងជិះសុខៗ ម៉ាស៊ីនយន្តហោះរបើកអីចឹង (វីដេអូ)

  • 2018-02-14 02:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​អាមេរិក​ពី​ទីក្រុង San Francisco ទៅ​កាន់ Honolulu រដ្ឋ Hawaii ​ភ័យ​ញ័រ​សាច់​គ្រប់​គ្នា​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ម៉ាស៊ីន​​យន្តហោះ​មួយ​បាន​របើក​ពាក់​កណ្ដាល​ផ្លូវ។

រូប​ភាព និង​វីដេអូ​ជា​ច្រើន ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ បង្ហាញ​ពី​បំណែក​របស់​ម៉ាស៊ីន​យន្តហោះ ប្រភេទ Boeing 777-222 ចាប់​ផ្ដើម​របើក​ ហើយ​គេ​អាច​មើល​ឃើញ​ផ្នែក​ខាង​ក្នុង​ម៉ាស៊ីន​យ៉ាងច្បាស់។ អ្នក​ដំណើរ​ម្នាក់​បាន​សរសេរ​ក្នុង Twitter ​ថា "វា​ជា​ការ​ធ្វើ​ដំណើរ​គួរ​ឲ្យ​ខ្លាច​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។"

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជើង​ហោះហើរ​លេខ UA1175 នេះ បាន​ប្រកាស​អាសន្ន​ភ្លាម​ៗ ខណៈ​ពេល​មក​ដល់​រដ្ឋ Hawaii និង​​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម