ស្ដាយ​សឹង​បោក​ក្បាល​ ពេល​ដឹង​ថា​ Arsenal ធ្លាប់​បដិសេធ​មិន​យក​​ Harry Kane

  • 2018-02-14 02:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane គឺ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ Premier League កាល​ពី​ឆ្នាំ​ចាស់​ ហើយ​រដូវ​កាល​ថ្មី​រូប​គេ​ក៏​កំពុង​នាំ​មុខ​ក្នុង​តារាង​ Top Scorer។

Kane

តារា​ឆ្នើម​វ័យ​ក្មេង​ជំនាញ​ជើង​ស្ដាំ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំ​ជា​ច្រើន​នៅ​អឺរ៉ុប​ដូច​ជា​ Real Madrid ជា​ដើម​ តែ​សាមី​ខ្លួន​ធ្លាប់​ប្រកាស​ថា​នឹង​មិន​ចាកចេញ​ពី​ Tottenham Hotspur ដែល​ជា​ក្លឹប​របស់​គេ​​តាំង​ពី​តូច​នេះ​ទេ។

យ៉ាង​ណា​ Kane មិន​មែន​ហាត់​នៅ​​ Spurs តាំង​ពី​យុវជន​ឡើយ​ពោល​គឺ​ធ្លាប់​ហាត់​នៅ​ Arsenal ១​ឆ្នាំ​ដែរ​ តែ​ត្រូវ​ក្លឹប​បដិសេធ​មិន​បន្ត​កុងត្រា​ឲ្យ​។ Liam Brady ជា​គ្រូ​បង្វឹក​ថ្នាល​របស់​ Arsenal ជំនាន់​នោះ​បាន​ឲ្យ​ដឹង​ថា​កាំភ្លើង​ធំ​មិន​ទទួល​យក​ Kane នៅ​វ័យ​៨​ឆ្នាំ​ដោយ​សារ​រូប​គេ​មាន​គីឡូ​ធ្ងន់​ពេក​។​

Brady ប្រាប់​កាសែត​អ៊ីតាលី​ Corriere della Sera ថា៖ "ការ​ពិត​ដូច្នោះ​មែន​។ Kane ពេលនោះ​មាន​គីឡូ​ធ្ងន់​ មិន​សក្ដិសម​ជា​កីឡាករ​ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ ការ​សម្រេច​ចិត្ត​របស់​ពួក​យើង​គឺ​ខុស​ស្រឡះ"៕

ប្រែសម្រួល៖ វីរ័ត្ន