«លាងសម្អាត» ផ្ទុះកាលឆ្នាំ២០១៧ ឥឡូវដល់បទ «សាប៊ូសំណព្វចិត្ត» ម្ដងហើយ (វីដេអូ)

  • 2018-02-14 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬ Vanlentine's Day អង្គការ WaterAid និង Epicart បង្ហាញបទចម្រៀងថ្មីមួយដែលច្រៀងដោយ យុវជន ប្រាក់ សុផាន់ណា តារាចម្រៀងមនោសញ្ចេតនា លើកទឹកចិត្ត ទោះជាខ្លួនពិការ ដែលមានចំណងជើងថា «សាប៊ូសំណព្វចិត្ត»។

ប្រាក់ សុផាន់ណា ត្រៀមច្រៀងនៅផ្សារ អីុអន

«សាប៊ូសំណប់ចិត្ត» ឆ្លុះបញ្ចាំងពីការចែកសេចក្តីស្រលាញ់ដោយការលាងសំអាត ដៃដោយសាប៊ូ ហើយសាប៊ូក៏ជាវត្ថុដែលតែងតែនៅក្បែរយើងជានិច្ច ដូចនេះហើយ WaterAid មានគោលបំណងរម្លឹកដល់ប្រជាពលរដ្ឋគ្រប់រូបថា សាប៊ូ ជាសំណប់ចិត្តរបស់យើងគ្រប់គ្នា ព្រោះអ្នកអាចប្រើសាប៊ូដើម្បីការពារខ្លួនពីភាពកខ្វក់ទាំងឡាយ និងការពារមនុស្សជាទីស្រលាញ់របស់អ្នកបានដូចគ្នា។

ប្រិយមិត្តគាំទ្រ «សាប៊ូសំណព្វចិត្ត»

នៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ តារាច្រៀងមកពី អង្គការ EpicArt ប្រាក់ សុផាន់ណា ក៏សូមចូលរួមចែករំលែក ក្តីស្រលាញ់ ដោយច្រៀង និងបង្ហាញបទចម្រៀង មនោសញ្ចេតនា «សាប៊ូសំណព្វចិត្ត» នៅផ្សារទំនើប អុីអន ជាមួយសិល្បៈរាំសហសម័យ។

ប្រាក់ សុផាន់ណា និងសិល្បកររាំបទ «សាប៊ូសំណព្វចិត្ត»

ក្បាច់រាំក្នុងបទ «សាប៊ូសំណព្វចិត្ត» ក៏បានដក់ស្រង់ចេញពីរឿង «ច័ន្ទគោរព» យ៉ាងពិសេស ក្នុងឈុត ច័ន្ទគោរព ទទួលបានដន្លាប់ពីតាឥសី ដោយច្នៃជាការផ្តល់ឱ្យដុំសាប៊ូវិញ ហើយតាឥសី ផ្តាំថា «ទៅដល់ទីណាមានទឹក ចូលចៅបើករបស់នេះ» ពេលនោះក៏ផុសចេញទេពអប្សរល្អឯកម្នាក់ មកផ្តល់ក្តីសុខ និងការពារច័ន្ទគោរពជាដរាប៕

ទស្សនាបទចម្រៀង «សាប៊ូសំណព្វចិត្ត» នៅទីនេះ៖

អត្ថបទ៖ Sunny