ខេមរៈ សិរីមន្ត ទៅ​កូរ៉េ​​យប់​មិញ Fan រោម​ស្ទើរ​រើ​ខ្លួន​មិន​រួច

  • 2018-02-14 03:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ចំណូល​ថ្មី​របស់​​ផលិតកម្ម​រស្មី​ហង្ស​មាស លោក ខេមរៈ សិរីមន្ត យប់​​មិញ​នេះ បាន​ឡើយ​យន្ត​ហោះ​ច្រៀង​នៅ​ប្រទេស​​កូរ៉េ​ហើយ ជា​មួយ​នឹង​តារា​កម្ពុជា​ជា​ច្រើន​រូប​ទៀត។ អម​ដំណើរ​នៃ​ការ​​ចាក​ចេញ​នេះ មាន​អ្នក​គាំទ្រ​របស់​លោក​ជា​ច្រើន​បាន​ជូន​ដំណើរ គួប​ផ្សំ​ភ្ញៀវ​នៅ​​ព្រលានយន្តហោះ​ដែល​បាន​ឃើញ​តារា​ចម្រៀង​នោះ​ផង​នោះ បាន​សុំ​ថត​ស្ទើរ​រើ​ខ្លួន​មិន​រួច​នោះ​ឡើយ។

លោក ខេមរៈ សិរីមន្ត​បាន​ថ្លែង​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី២​ហើយ​ដែលខ្លួន​បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ បន្ទាប់​ពី​ខ្លួន​បាន​បោះជំហាន​ចូល​​សិល្បៈ​មក។ ការ​ចេញ​លើក​នេះ លើក​ទី១ លោក​ថា បាន​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់​ពី​បងប្អូន​ខ្មែរ​​ធ្វើ​ការ​​នៅ​ទី​នោះ ប៉ុន្តែ​ការ​ចេញ​ទៅ​ជា​លើក​ទី២​នេះ ខ្លួនមិន​ហ៊ាន​រំពឹង​​ជា​មុន​​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​កម្រិត​ណា​ឡើយ ទុក​ឲ្យ​​បងប្អូន​ខ្មែរ​នៅ​ទី​នោះ​ជា​អ្នក​សម្រេច​ចុះ។

ខេមរៈ សិរីមន្ត ​​ក៏​បាន​នាំ​ក្រុម​រាំ​របស់​ខ្លួន​ទៅ​ចំនួន​២នាក់ និងខាង​ផ្នែក​សំឡេង ១នាក់​ផង​ដែរ។ តារា​ចម្រៀង​រូប​នេះ​ ប្រាប់​ថា បាន​ត្រៀម​បទ​ចម្រៀង​ថ្មីៗ ជា​ច្រើន​បទ ដើម្បី​ចែក​ជូន​ទស្សនិកជន​បាន​កម្សាន្ត​សប្បាយ​រីក​រាយ។

តារា​​ផ្សេង​ទៀត​​ដែល​ឡើង​យន្ត​​ហោះ​ទៅ​ជា​មួយ​លោក​យប់​មិញ​​នោះ​មាន លោក ប៉ែន ចំរ៉ុង លោក គុយ លី លោក vj អាឡាក្ដូ និង អ្នក​នាង ចន ចន្ទ័លក្ខិណា ជា​ដើម។ ដោយ​ឡែក លោក ខេម អ្នក​​នាង មាស សុខសោភា ​កញ្ញា យូរី នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​នេះ ហើយ​ពួក​គេ​ទាំង​អស់ គ្រោង​​ច្រៀង​នៅ​ថ្ងៃ​ទី១៦ និង ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧៨​ខាង​​មុខ​នេះ។

ការ​ប្រគំតន្ត្រី​ខាង​លើ រៀបចំ​ដោយ​តារា​ចម្រៀង​ និង​ជា​អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស ​កូរ៉េ ​ហើយ​ទើប​តែ​ទទួល​ងារ​ជា​ ឧកញ៉ា ឡេង ណាវ៉ាត្រា ដោយ​​គម្រោង​នៃ​ការ​ចំណាយ​លើ​ការ​​​ប្រគំតន្ត្រី​នេះ ​មាន​រហូត​ដល់ទៅជាង១០ម៉ឺនដុល្លារ។ គោល​ចំណង​​នៃ​ការ​រៀប​ចំ ​នេះ គឺដើម្បី​ផ្សព្វផ្សាយ​ជំនួញ​ដី​និង ផ្ទះ​​របស់​លោក និងមួយ​ចំណែក​ទៀត ក៏​គម្រោង​នឹងយក​មក​ធ្វើ​ការ​សប្បុរសធម៌​ផង​ដែរ៕

អត្ថបទ៖ ដេត ធន្នី