ដើម្បី​បញ្ចៀស​កុំ​ឲ្យ iPhone X ដាម​អេក្រង់ Apple ប្រាប់​ដំណោះស្រាយ

  • 2018-02-16 02:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ករណី​មួយ​ចំនួន​នៅ​ក្រៅ​ស្រុក​បាន​រាយការណ៍​ថា​អេក្រង់ iPhone X ជួប​បញ្ហា​ឲ្យ​ឈ្មោះ "Screen burn-in” ដែល​សំដៅ​ទៅ​អេក្រង់​ដែល​មាន​សភាព​ដាម​នៃ​ផ្ទៃ​រូបភាព​ចាស់ ថ្វី​បើ​យើង​បើក​ចូល​រូបភាព​ថ្មី​មួយ​ទៀត​ក៏​ដោយ។

រូបតំណាងប្រភេទអេក្រង់ដាម

តាម​ការ​បកស្រាយ​ពី Apple ជុំវិញ​បញ្ហា​នេះ ថា​នោះ​មក​ពី​ធម្មជាតិ​របស់​អេក្រង់ OLED ប៉ុន្តែ​ក៏​មាន​ដំណោះស្រាយ​ចែក​ជូន​អ្នក​រាល់​គ្នា ដែល​ចង់​បញ្ចៀស​មិន​ឲ្យ​កើត​មាន​លើ​ទូរសព្ទ​តម្លៃ​ជាង ១ ពាន់​ដុល្លារ​របស់​ខ្លួន។

១.ប្រាកដ​ថា​អ្នក​កំពុង​ប្រើ iOS ជំនាន់​ក្រោយ​បង្អស់:

ស្រដៀង​នឹង Apple បាន​លើក​ឡើង អ្នក​ប្រើប្រាស់​គ្រប់​រូប​ចាំ​បាច់​ត្រូវ​ដើរ​តាម​ការ​វិវត្ត​នៃ​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិ​ដែល​ខ្លួន​បាន​បញ្ចេញ ក្នុង​គោលដៅ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​និង​ជួសជុល​ចន្លោះ​ប្រហោង​ធ្លាប់​កើត​មាន​លើ iOS ចាស់។

ដើម្បី​ដំណើរការ Update អ្នក​ប្រើប្រាស់​ត្រូវ​ចុច​ចូល​ទៅ Settings > General > Software Update បើ​មិន​ឃើញ​អ្វី​ប្លែក មាន​ន័យ​ថា​ឧបករណ៍​ឈរ​លើ iOS ក្រោយ​រួច​ជា​ស្រេច។​

២.ដាច់​ខាត​ការ​ប្រើ​ពន្លឺ​​ខ្លាំង​ជ្រុល:

អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​គួរ​ទម្លាក់​ពន្លឺ​នៃ​អេក្រង់​ឲ្យ​មក​នៅ​ទាប​ល្មម​ឬ​ប្រើប្រាស់​មុខងារ Auto-Brightness ជៀសវាង​ការ​បើក​ពន្លឺ​ខ្លាំង​ដល់​អស់ ដែល​ក្រៅ​ពី​អាច​ជួប​បញ្ហា​អេក្រង់​ដាម ទៀត​សោត​ក៏​ស៊ី​ថ្ម​សាហាវ​ផង​ដែរ។​

៣.ប្រើ​មុខងារ Auto-Lock:

ស្តាប់​ទៅ​វា​រាង​សាំញ៉ាំ​បន្តិច ដែល​ត្រូវ​បើក​មុខងារ​ច្រើន​ខុស​ពី​ការ​ប្រើប្រាស់​ទូទៅ ប៉ុន្តែ​ក៏​អាច​ទប់ស្កាត់​លើ​ភាព​ដាម​នៃ​រូប​ជាន់​គ្នា ប្រសិន​អ្នក​កំណត់​មុខងារ Auto-Lock រយៈ​ពេល ៣០ នាទី ដែល​ក្នុង​ឧបករណ៍​បាន​ចែង​មក​ស្រាប់។ ចូល​ទៅ​កាន់ Settings > Display & Brightness > Auto-Lock។​

+ដំណោះស្រាយ​ភ្លាមៗ​បើ​ជួប​បញ្ហា​អេក្រង់​ដាម:

ករណី​សុខៗ​ស្រាប់​តែ​ជួប​បញ្ហា​ដូច​បាន​រៀបរាប់​ខាង​លើ ម្ចាស់ iPhone X គ្រប់​រូប​ត្រូវ​ប្រញាប់​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម:

  • បិទ iPhone X ទុក​ចោល​រយៈ​ពេល ១០ នាទី​ឬ​លើស​ពី​នេះ
  • បើក​វា​ត្រលប់​មក​វិញ
  • ករណី​នៅ​តែ​បន្ត​ជួប​បញ្ហា​ដដែល បិទ​ចោល​រយៈ​ពេល ១ ទៅ ២ ម៉ោង​បន្ត​ទៀត
  • អាច​បិទ​ចោល​ដល់​មួយ​យប់​ពេញ ប្រសិន​បញ្ហា​នៅ​កើត​មាន
  • ក្នុង​ដំណាក់កាល​នេះ បើ​បញ្ហា​ដោះស្រាយ​មិន​ទាន់​បាន​សម្រេច អ្នក​គួរ​សាកល្បង​ប្រើ​ ១ ទៅ ២ ថ្ងៃ ព្រោះ​ប្រភេទ​អេក្រង់ OLED ខ្លះ នឹង​ប្រែ​ទៅ​ជា​សភាព​ដើម​វិញ​ដោយ​ឯកឯង។

#បញ្ជាក់: លក្ខខណ្ឌ​ចាំបាច់​ក៏​អាច​យក​ទៅ​ទីតាំង​ដែល​អ្នក​បាន​ទិញ ឲ្យ​ជួយ​ត្រួតពិនិត្យ​មើល ណា​មួយ​ម៉ូដែល​នេះ​បច្ចុប្បន្ន​ទីផ្សារ​ក្នុង​ស្រុក ក៏​ដាក់​លក់​ប្រភេទ​មាន​ប័ណ្ណ​ធានា​ផង​ដែរ ថ្វី​បើ​ពុំ​មាន Apple Store អតិថិជន​ក៏​អាច​ស្វែងរក​ហាង​ចែកចាយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា