អ្នក​ចូល​ដៃ​បង្កើត Bixby ឲ្យ SAMSUNG ត្រូវ Google ទាក់​ចិត្ត​បាន​ហើយ

  • 2018-02-15 00:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Alphabet Inc ដែល​ជា​សម្ព័ន្ធ​នៃ Google ក្នុង​ខែ​កុម្ភៈ​នេះ ​បាន​ទទួល​បុគ្គលិក​ថ្មី​លោក Injong Rhee ដែល​ជា​អតីត​នាយក​ផ្នែក​បច្ចេកវិទ្យា (CTO) នៅ​ក្រុមហ៊ុន SAMSUNG Elctronics។ នេះ​បើ​ផ្អែក​តាម​ការ​បង្ហោះ​លើ​ LinkedIn កាល​ពី​ថ្ងៃ​ចន្ទ​របស់​លោក Rhee។​

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ Google អ្នក​ស្រី Jane Hynes បាន​បញ្ជាក់​ជាមួយ​សារព័ត៌មាន Reuters ថា​ នោះ​ជា​ការ​ពិត ដោយ​ក្រុមហ៊ុន​ខ្លួន​បាន​ជួល​បុរស​សញ្ជាត​កូរ៉េ​ឲ្យ​មក​បម្រើការ​ក្នុង​ផ្នែក Cloud Computing (ការ​ប្រើ​បណ្ដាញ Network ដើម្បី​រក្សា​ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត) ប៉ុន្តែ​អ្វី​ផ្សេង​សូម​មិន​អធិប្បាយ។​

ចំពោះ​ការ​លើក​ឡើង​របស់ Rhee បាន​បញ្ជាក់​ថា "ចំណុច​ចាប់​ផ្តើម​ដំបូង​ក្នុង​ការ​សហការ​ជាមួយ​មិត្ត​រួម​ការងារ​ថ្មី​នៅ Google គឺ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការ​អភិវឌ្ឍ​អាជីវកម្ម IoT”។ ថ្វី​បើ​បច្ចុប្បន្ន Amazon, Microsoft និង IBM កំពុង​លុត​ដំ​ខ្លួន​លើ​ប្រព័ន្ធ Cloud បែប​នេះ​មែន ប៉ុន្តែ​ Google ក៏​នៅ​តែ​មាន​សង្ឃឹម​ជានិច្ច។​

Rhee បាន​ចាកចេញ​ពី​ក្រុមហ៊ុន SAMSUNG កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ ដោយ​មុន​នេះ​បន្តិច​លោក​បម្រើ​ការ​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា ក្នុង​ការ​ស្រាវជ្រាវ​ប្រព័ន្ធ Software និង​អភិវឌ្ឍ​សេវាកម្ម ក៏​ដូច​ជា​សហការ​ផលិត​ប្រព័ន្ធ Knox Security និង Bixby បន្សំ​ប្រព័ន្ធ​ទូទាត់​ទំនិញ Samsung Pay ថែម​ទៀត​ផង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ កៅ រក្សា