កុំ​ចេះ​តែ​ហ៊ាន លួច Screenshot រូប​ស្រី​ស្អាត​លើ IG ​ប្រយ័ត្ន​គេ​ចាប់​បាន

  • 2018-02-15 01:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​មុខងារ​ថ្មី ដែល​​អាច​ឲ្យ​ម្ចាស់​បង្ហោះ Stories អាច​ដឹង​នៅ​ពេល​នរណា​ម្នាក់ Screenshot ទុក​ក្នុង​ស្មាតហ្វូន​របស់​ពួក​គេ។ ដោយ​មាន​ន័យ​ថា​ឧបមា​អ្នក​ឃើញ Stories មិត្តភ័ក្ដិ​បង្ហោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ភ្លាម​នោះ​អ្នក​ធ្វើ​ការ Screenshot ទុក ប្រព័ន្ធ​មួយ​របស់ IG នឹង​បញ្ជាក់​ដំណឹង​ទៅ​កាន់​ម្ចាស់​អ្នក​បង្ហោះ​ឲ្យ​បាន​ដឹង​ភ្លាម។​

Stories ដែល​ជា​មុខងារ​ត្រូវ​លុប​ចោល​ក្នុង​រយៈ​ពេល ២៤ ម៉ោង​ដោយ​ស្វ័យប្រវត្តិ មិន​ត្រឹម​តែ​បង្ហាញ​ពី​ចំនួន View នៃ​សំណាក់​គណនី​ដទៃ បន្ថែម​ពី​នោះ​ក៏​មាន​សញ្ញា​រាង​រង្វង់​មូល​តំណាង​ឲ្យ​នរណា​ម្នាក់​ដែល​បាន​ Screenshot ផុស​របស់​យើង។​

របាយការណ៍​ពី WABetaInfo បញ្ជាក់​ថា​មុខងារ​នេះ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កំណែ​សាកល្បង​នៅ​ឡើយ ដោយ Instagram មាន​បំណង​ដាក់​ឲ្យ​ប្រើ​កាន់​តែ​ធំ​ទូលាយ​ក្នុង​ពេល​ខាង​មុខ ស្រប​ពេល​អ្នក​ប្រើ​មួយ​ចំនួន​ក៏​កំពុង​ប្រើប្រាស់ ដែល​មាន Message មួយ​សម្គាល់​ដោយ​សរសេរ​ថា "Next time you take a screenshot or screen recording, the person who posted the story will be able to see it.”។

ប្រភព៖ Independent   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម