ថ្ងៃកំណត់​ចូល​បម្រើ​កងទ័ពរបស់ G-Dragon ចេញ​ជា​ផ្លូវការ​ហើយ

  • 2018-02-14 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម YG បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​មួយ​ទាក់ទង​នឹង​ពេល​វេលា​ចូល​បម្រើ​កង​ទ័ព​របស់​តារា​មេ​ក្រុម Big Bangចម្រៀង G-Dragon។

ខាង​ផលិត​កម្ម​បាន​និយាយ​ថា៖ " G-Dragon នឹង​ចេញ​ទៅ​បម្រើ​កង​ទ័ព​នៅ​ថ្ងៃ​ទី ២៧​ខែ​កុម្ភៈ​នេះ។ ថ្មីៗនេះ​ ពួក​យើង​ទើប​តែ​ទទួល​បាន​​ថ្ងៃ​កំណត់​ច្បាស់​លាស់​ប៉ុណ្ណោះ"។

ផលិតកម្ម​នេះ​ដដែលបាន​បញ្ជាក់ថា ទី​តាំង​បម្រើ​កង​ទ័ព​នោះ មិន​ទាន់​បាន​បង្ហាញ​នោះ​ទេ ហើយ​តារា​ចម្រៀង​រូប​នេះ នឹង​ចាក​ចេញ​ទៅ​ដោយ​ស្ងាត់​ៗ​ជា​លក្ខណៈ​​ឯក​ជន​ដោយ​គ្មាន​កម្មវិធី​ជូន​ដំណើរ​អ្វី​ទាំង​អស់។

ត្រលប់​ទៅ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ អំឡុង​ពេល​ការ​ប្រគំ​តន្ត្រី 'Last Dance'  របស់​ក្រុម Big Bang តារា​ចម្រៀង G-Dragon បាន​ប្រាប់​អ្នក​គាំ​ទ្រ​របស់​លោក​ថា៖ "វា​ដូច​ជា​ពេល​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ ហើយ​និទាឃៈរដូវ​បាន​ចូល​មក​ដល់ គ្រប់​គ្នា​សូម​រក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​កុំ​ពិបាក​ចិត្ត​អី ពួកយើង​នឹង​បាន​ជួប​គ្នា​វិញ​ឆាប់​ៗ​នេះ"៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា