Zidane ថា យប់​នេះ​ជា​ជំនួប Real vs PSG មិន​មែន Ronaldo vs Neymar ទេ

  • 2018-02-14 04:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Zinedine Zidane បដិសេធ​ថា រាត្រី​នេះ​មិន​មែន​ជា​ការ​ប្រកួត​រវាង Ronaldo និង​ Neymar ទេ គឺ Real Madrid ជួប PSG។

Ronaldo ​ដែល​ជា​ទូត​សុឆន្ទៈ​​របស់ CLEAR​ត្រូវ​​គេ​ចាប់​អារម្មណ៍​យូរ​មក​ហើយ​ បច្ចុប្បន្ន​កំពុង​កាន់​ពាន Ballon D'Or ៥​សម័យ និង​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Champions League​ រដូវ​កាល​នេះ​មាន​៩​គ្រាប់។ ចំណែក Neymar ចាប់​តាំង​ពី​ផ្លាស់​ទៅ​ចូល​រួម​ជា​មួយ PSG ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក ពេល​នេះ​គេ​​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ ក៏​ជា​តារា​កំពូល​ម្នាក់​ក្នុង​ពិភព​បាល់ទាត់​ទៀត។

ដោយ​សារ​ចំណុច​​ទាំង​នេះ​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​​យល់​ថា​ កា​ប៉ះ​ជា​គ្នា​រវាង Real និង​ PSG យប់​នេះ​ជា​ការ​ប្រកួត​រវាង Ronaldo និង Neymar។ តែ​សម្រាប់​ចំណុច​នេះ Zidane បាន​បដិសេធ​ទាំង​ស្រុង​ ដោយ​បកស្រាយ​ថា៖ "ពួក​យើង​អាច​និយាយ​ពី​កំពូល​កីឡាករ​២​នាក់​បាន តែ​​ថ្ងៃ​នេះ​​ជា​ការ​ជួប​គ្នា​រវាង  Real Madrid v Paris Saint-Germain មិនមែន Neymar vs Cristiano ទេ។"។

អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បន្ត​ថា៖ "ពួក​យើង​អាច​និយាយ​ពី​កីឡាករ​ម្នាក់​ដូច​ Ronaldo ដែល​មាន​ភាព​​អស្ចារ្យ​ជា​ច្រើន​ពេល​ប្រកួត និង​ឈ្នះ Ballon D'Or ៥​សម័យ តែ​គ្រប់គ្នា​ក៏​អាច​ឃើញ​គុណភាព​​របស់ Neymar លើ​ទីលាន​ដូច​គ្នា។ ប៉ុន្តែ​គ្រប់គ្នា​មិនមែន​​ចង់​មើល​​តែ​កីឡាករ​២​នាក់​នឹង​ទេ គឺ​ចង់​ឃើញ Real ជាមួយ PSG”៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ