មិន​ធម្មតា ស្រីស្អាត ណូម័រ​ ទិញ​ផ្ទះ​១ជុង ជូនម្ដាយ​​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់

  • 2018-02-14 05:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កញ្ញា អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ នៅ​ព្រឹក​នេះ បាន​បង្ហាញ​ផ្ទះ​១ជុង​ថ្មី​មួយ​ទៀត ដោយ​នាង​ទិញ​ជាកាដូ​ជូន​ម្ដាយ ​​នៃ​ក្ដី​ស្រលាញ់​ នេះ​តែ​ម្ដង។

ផ្ទះ​១ជុង​​នោះ ស្ថិត​នៅ​តំបន់​​ចម្ការ​ដូង ដោយ​នាង​បាន​​បង្ហើប​​ឲ្យ​ដឹង​ថា ទិញ​ក្នុង​តម្លៃ​ជាង៦​ម៉ឺនដុល្លារ ជា​កាដូ​ពិសេសសម្រាប់​ជូន​ម្ដាយ ​​នៃ​ក្ដី​ស្រលាញ់​។ តារា​ស្រី​រូប​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ផ្ទះ​នោះ​ធ្វើ​ជិត​​រួចរាល់​ហើយ អាច​​ចូល​នៅ​ក្នុង​ពេល​ឆាប់​នេះ​បាន ប៉ុន្តែ​នាង​មិន​មាន​បំណង​ទិញ​មក​ស្នាក់​នៅ​ឡើយ ត្បិត​អី​ខ្លួន​មាន​ផ្ទះ​១ជុង​ទៀត​នៅ ម្ដុំ​ផ្លូវ​២០០៤ ជិត​វត្ត អង្គតាមិញ កំពុងតែ​ស្នាក់​នៅ​ជា​មួយ​ម្ដាយ​​នៅ​ទី​នោះ។

ណូម័រ និងអ្នកម្តាយ

បំណង​ទិញ​​ផ្ទះ​​នេះ នាង​ប្រាប់​ថា ទុក​សម្រាប់​ដាក់​ជួល ដោយ​អាច​ជួល​បាន ​៤០០ ទៅ ៥០០ដុល្លារ​ក្នុង​ខែ ដែល​​ជា​កម្រៃ​មួយ​សម្រាប់ចិញ្ចឹម​​ម្ដាយរបស់​នាង ​ទៅ​ថ្ងៃ​អនាគត​បាន​យ៉ាង​ស្រួល។

អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ បាន​បញ្ជាក់ យ៉ាង​ខ្លី​ថា ប្រាក់​ដែល​បាន​មក​ទិញ​ផ្ទះ​ទាំង​២ជុង​នេះ មិន​មាន​ឯកឧត្ដម ឬ​ឧកញ៉ា នៅ​ពី​ក្រោយ​ខ្នង​ឡើយ គឺ​បាន​មក​ពី​កម្លាំង​ញើស​ឈាមក្នុង​អាជីព​សិល្បៈ និង ការងារ​រកស៊ី​របស់​នាង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ៕

អត្ថបទៈ ស៊ុនហួត