Arsenal ធ្ងន់​ក! Lacazette ត្រូវ​អវត្តមាន​៦​សប្ដាហ៍

  • 2018-02-14 07:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Arsenal កីឡាករ Alexandre Lacazette  ត្រូវ​សម្រាក​៦​សប្ដាហ៍ ក្រោយ​ទទួល​ការ​​វះ​កាត់​ជង្គង់​ កាល​ពី​ថ្ងៃ​អង្គារ។

កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​រង​របួស ពេល​ប្ដូរ​ចូល​នាទី​៦៥ អំឡុង​ពេល​កាំភ្លើង​ធំ​ចាញ់ Spurs ១-០ កាល​ពី​សប្ដាហ៍​មុន ក្នុង​ជំនួប London derby។ Lacazette ត្រូវ​បាន​ចូល​មន្ទីរពេទ្យ​ ដើម្បី​វះ​កាត់​កាល​ពី​ម្សិលមិញ ខណៈ​​ការ​ត្រលប់​មក​វិញ​របស់​កីឡាករ​បារាំង​​រូប​នេះ​ត្រូវ​គេ​រំពឹង​ថា​ដល់​ខែ មីនា​ឯណោះ។

ដូច្នេះ Arsenal នឹង​បាត់​កីឡាករ​តម្លៃ​ខ្លួន​៥២​លាន​ផោន​នេះ​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ជាមួយ Manchester City នៅ​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨៕ ​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម